ជាតិ
បទសម្ភាសន៍
ម្ចាស់សហគ្រាសស្វាយអង្គរ៖ កុំគិតពីបរិមាណ គួរគិតពីគុណភាពជាចម្បង
25, Dec 2022 , 7:59 pm        
រូបភាព
លោកស្រី ងី សុវណ្ណធីតា ម្ចាស់សហគ្រាសស្វាយអង្គរ
លោកស្រី ងី សុវណ្ណធីតា ម្ចាស់សហគ្រាសស្វាយអង្គរ
សៀមរាប៖ ការគិតពីគុណភាពជាចម្បង ជាស្នូលសំខាន់ធ្វើឱ្យសហគ្រាសស្វាយអង្គរ ដែលផលិតនំខ្មែរ និងនំចម្រុះទទួលបានការគាំទ្រច្រើនពីអតិថិជន។ ម្ចាស់សហគ្រាស លោកស្រី ងី សុវណ្ណធីតា ចង់ឱ្យ ម្ចាស់អាជីវកម្មទាំងអស់ កុំរកស៊ីដើម្បីតែប្រាក់ចំណេញមួយមុខ តែត្រូវផ្តល់ឱ្យអតិថិជននូវគុណភាព ជាចម្បង ដើម្បីស្ថេរភាព ក៏ដូចជាជំនឿចិត្តពីអតិថិជន។

 
បង្កើតជាផ្លូវការនៅឆ្នាំ២០១៤ សហគ្រាសស្វាយអង្គរ ទទួលបានការគាំទ្រច្រើនពីអតិថិជន ដែលផលិតនំខ្មែរ និងនំតាមរដូវកាល ដែលទទួលបានការសរសើរទាំងរសជាតិ និងគុណភាព។ ម្ចាស់សហគ្រាស លោកស្រី ងី សុវណ្ណធីតា បញ្ជាក់ថា លោកស្រីចង់ឱ្យអតិថិជនពិសារនំ​ដែលលាយរសជាតិពិតៗ មិនមែនគ្រាន់តែលាយសារធាតុក្លិន និងយកចំណេញច្រើនពីការលក់នោះទេ៕
 
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោកស្រី ងី សុវណ្ណធីតា ម្ចាស់សហគ្រាសស្វាយអង្គរ ដូចតទៅ៖  





 









Tag:
 សហគ្រាសស្វាយអង្គរ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com