ជាតិ
សម្តេច ហ៊ុន សែន លើកទឹកចិត្តបេក្ខជនបាក់ឌុប ហែម ស៊ីណាត វ័យ៥៦ឆ្នាំឲ្យបន្តប្រឹងប្រែងនៅឆ្នាំក្រោយ
26, Dec 2022 , 12:35 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ថវិកាចំនួន១០លានរៀល ជូនអ្នកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ដែលមានវ័យចំណាស់ជាងគេ។ តាមលទ្ធផលដែលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា អ្នកគ្រូបំពេញវិជ្ជារូបនេះ មិនបានប្រឡងជាប់ឡើយ។
 
«ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នា២០២៣ ខាងមុខ»។ នេះជាសារជូនពររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមលើប្រសាសន៍ដែលសម្តេចបានលើកឡើង នាពិធីសម្ពោធការដ្ឋានផ្លូវ កាលពីពេលព្រឹក។
 
អ្នកស្រី ហែម ស៊ីណាត ជាបេក្ខជនប្រឡងដែលមានវ័យចំណាស់ជាងគេ ដែលបានប្រឡងនៅមណ្ឌលវិទ្យាល័យជាតិមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ។ ក្រោយលទ្ធផលប្រឡងធ្លាក់ គាត់ក៏បានតាំងចិត្តប្រឹងប្រែងបន្ថែមទៀតនៅឆ្នាំក្រោយផងដែរ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com