ជាតិ
ក្រសួងទេសចរណ៍ ដាក់គោលដៅធ្វើឱ្យ «ក្រុងកំពត គ្មានផ្សែងបារី»
28, Dec 2022 , 9:59 pm        
រូបភាព
ន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំ ស្តីពី ការរៀបចំទីក្រុងកំពត ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី។
ន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំ ស្តីពី ការរៀបចំទីក្រុងកំពត ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត បានដាក់គោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងទីក្រុងកំពត ដើម្បីលើកកម្ពស់ក្នុងការទប់ស្កាត់ផលប៉ះពាល់សុខភាព និងបរិស្ថានដែលកើនឡើងពីផ្សែងបារី។



រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពត ត្រូវបានគេស្គាល់ថា ជាតំបន់មួយដែលទាក់ទាញភ្ញៀវទេសចរខ្លាំងតាមរយៈអេកូទេសចរណ៍ ដែលមានចម្ការម្រេច និងចម្ការផ្លែឈើជាច្រើនប្រភេទ ជាពិសេសចម្ការទុរេន។ 
 

លោក ហោ សារុន  រដ្ឋលេខាធិការក្រសួងទេសចរណ៍។ រូបភាពពី៖ ក្រសួងទេសចរណ៍
 
ជាមួយគ្នានេះ  ក្រសួងទេសចរណ៍ កំពុងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងទីក្រុងកំពត ដែលគ្មានផ្សែងបារី ដើម្បីចូលរួមកសាងសេដ្ឋកិច្ចបៃតង និងសហគមន៍បៃតង។ លោក ហោ សារុន  រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា ការគិតគូរនិងយកចិត្តទុកដាក់លើផលប៉ះពាល់នានាដែលបណ្ដាលមកពីផ្សែងបារី ក្នុងវិស័យទេសចរណ៍គ្មានផ្សែងបារី ក៏ជាគោលការណ៍មួយរបស់ក្រសួង ។
 
បន្ថែមពីនេះ ទីក្រុងគ្មានផ្សែងបារី ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍បៃតងនៅខេត្តកំពត។  តំបន់ទេសចរណ៍ខេត្តកំពត មានលក្ខណៈពិសេស និងភាពទាក់ទាញផ្សេងៗដោយឡែកពីគ្នា។ ប៉ុន្តែបរិស្ថានគ្មានផ្សែងបារីនៅតាមទីក្រុងកំពត គឺជាលក្ខណៈសម្បត្តិរួមមួយ ដែលជួយបង្កើនភាពទាក់ទាញថែមមួយកម្រិតទៀត។
 
សូមបញ្ជាក់ដែរថា ក្រសួងទេចរណ៍ នឹងបន្តពង្រឹងទីក្រុងកំពត ជាទីក្រុងគ្មានផ្សែងបារីក្នុងស័យទេសចរណ៍ ដើម្បីខេត្តកំពត ក្លាយជាគោលដៅទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងទប់ស្កាត់ការរងផ្សែង ផលិតផលថ្នាំជក់ ដែលបង្កផលប៉ះពាល់ដល់តំបន់ទេសចរណ៍ក្នុងខេត្តកំពត ក៏ដូចជាដើម្បីទាក់ទាញទេសចរកាន់តែច្រើន៕
 

Tag:
 ThmeyThmey25
  ទេសចរណ៍
 ទីក្រុងគ្មានផ្សែង
© រក្សាសិទ្ធិដោយ thmeythmey.com