​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខUN ថា ក្នុងឆ្នាំ២០២៣ ពិភពលោកត្រូវការសន្តិភាពជាងពេលណាទាំងអស់
29, Dec 2022 , 8:15 pm        
រូបភាព
រូបភាព៖ UN
រូបភាព៖ UN
ប្រមុខអង្គការសហប្រជាជាតិ លោក​ អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២៨ ខែធ្នូ បានអំពាវនាវឱ្យពិភពលោករៀបសំសន្តិភាពឡើងវិញ នៅក្នុងឆ្នាំ២០២៣ ខណៈសង្រ្គាម បានបង្កឱ្យប្រជាជនជាច្រើនលាននាក់ភៀសខ្លួន។ បើតាមលោកហ្គូតេរ៉េស ក្នុងឆ្នាំ២០២៣ ពិភពលោក ត្រូវការសន្តិភាពជាងពេលណាទាំងអស់។



នាពេលកន្លងមក សង្រ្គាមបានកើតឡើងនៅតំបន់ជាច្រើនដូចជាអាហ្វហ្កានីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម។ សង្រ្គាមទាំងនេះ បានធ្វើឱ្យប្រជាជនរាប់លាននាក់ភៀសខ្លួន ដើម្បីសុវត្ថិភាព។ ស្របពេល ពិភពលោកមានវិបត្តិច្រើនបែបនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ក្នុងសារសម្រាប់ឆ្នាំថ្មី បានជំរុញឱ្យស្តារសន្តិភាពឡើងវិញ និងទទូចឱ្យភាគីជម្លោះចូលតុចរចា។​

«ក្នុងឆ្នាំ២០២៣ យើងត្រូវការសន្តិភាព ជាងពេលណាទាំងអស់។ សន្តិភាពជាមួយប្រទេសដទៃ តាមរយៈកិច្ចចរចាបញ្ចប់សង្រ្គាម»។ ប្រមុខអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ឆ្នាំថ្មី ជាពេលចាប់កំណើតឡើងវិញ ហើយពិភពលោក ត្រូវជម្រះស្នាមអាក្រក់ចោលឱ្យអស់នៅក្នុងឆ្នាំចាស់ និងត្រៀមខ្លួនសម្រាប់ឆ្នាំថ្មី។ ទន្ទឹមនេះ លោក ហ្គូតេរ៉េស ក៏បានជំរុញឱ្យមានការលុបបំបាត់ព័ត៌មានមិនពិតផង ដោយលោកបានចាត់ការជំរុញនេះជាសន្តិភាពតាមប្រព័ន្ធអនឡាញ។

តាមការបញ្ជាក់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រជាជនប្រមាណ ១០០លាននាក់ បានភៀសខ្លួនចេញពីអំពើហិង្សា ភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត ភាពក្រីក្រ និងភាពអត់ឃ្លាន។ ប៉ុន្តែមេដឹកនាំរូបនេះ មិនបានបញ្ជាក់ពីរយៈពេលច្បាស់លាស់ឡើយ៕

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com