ជាតិ
សម្តេច ហ៊ុន សែន៖ ខ្ញុំអត់ធ្វើតាម​សុខ ទូច ទេ សម័យនេះ សម័យឌីជីថល សម័យ​បើកលុយតាមធនាគារ
30, Dec 2022 , 9:13 am        
រូបភាព
ដោយ: រួបរួម
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹក​ថ្ងៃសុក្រនេះ បានអះអាងថា មិន​អនុវត្ត​តាម​ការលើកឡើង​របស់​លោក សុខ ទូច នោះឡើយ ជុំវិញ​ការ​ប្តូរពីការ​បើកលុយតាមធនាគារ ទៅ​ជាការ​បើក​សាច់ប្រាក់ឡើង​វិញ។

«បង​ប្អូនទាំងឡាយ កុំព្រួយបារម្ភ​ថា ខ្ញុំ​ស្តាប់ សុខទូច គឺអត់ទេ»។ សម្តេច បាន​លើកឡើង​យ៉ាង​ដូច្នេះ ដោយ​បញ្ជាក់ថា សម្តេច​ជាដឹកនាំ​យូរជាង​គេ ឆ្លងគ្រប់កាលៈទេសៈ ឆ្លងគ្រប់ហេតុការណ៍ ហើយមានភាព​ច្បាស់​លាស់។ សម្តេចស្នើឲ្យ​ លោក សុខ​ ទូច ពង្រឹង​ការគ្រប់គ្រង​មន្ត្រី​ក្នុងអង្គភាព​រាជបណ្ឌិតសភា​របស់​ខ្លួន​បានហើយ។

សម្តេច​បាន​បញ្ជាក់ថា សម្តេច​មិន​បំផ្លាញកំណែទម្រង់​ដែល​រដ្ឋាភិបាល​ខិតខំនោះឡើយ។ «ខ្ញុំអត់ធ្វើតាម​សុខ ទូច ទេ សម័យនេះ សម័យឌីជីថល សម័យ​បើកលុយតាមធនាគារ»។

សម្តេច ហ៊ុន សែន បាន​បន្ថែមថា ការ​បើក​លុយផ្ទាល់​កន្លងមក មាន​បញ្ហាជាច្រើន ហើយ​ការ​ប្តូរទៅបើកលុយតាមធនាគារ បាន​បណ្តេញមន្ត្រីខ្មោច​ជាង​៣ម៉ឺននាក់៕



អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com