អន្តរជាតិ
លោក Qin Gang ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសចិនជំនួសលោក វ៉ាង យី លោក Qin Gang រដ្ឋមន្រ្តីការបរទេសចិនថ្មី។ រូបភាពយកពីទូរទស្សន៍ CGTN
× លោក Qin Gang អគ្គរដ្ឋទូតចិនប្រចាំនៅអាម៉េរិក ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសចិនជំនួសលោក វ៉ាង យី នៅថ្ងៃទី៣០ ខែធ្នូ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។
សារព័ត៌មានចិន នៅថ្ងៃទី៣០ ខែធ្នូ បានចុះផ្សាយថា លោក Qin Gang អគ្គរដ្ឋទូតចិនប្រចាំនៅអាម៉េរិក ក្នុងពេលបច្ចុប្បន្ន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសចិនជំនួសលោកវ៉ាង យី ដែលកាន់តំណែងដ៏សំខាន់មួយនេះ ចាប់តាំងពីឆ្នាំ២០១៣។
ចំណែកលោកវ៉ាង វិញ ត្រូវបានរំពឹងថា នឹងកាន់តំណែងមួយ ដែលធំជាងមុន នៅក្នុងគោលនយោបាយការបរទេសចិន។ ក្នុងសមាជបក្សកុម្មុយនីស្តចិន នៅខែតុលាកន្លងមក លោកវ៉ាង ត្រូវបានជ្រើសតាំងជាសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន៕ © រក្សាសិទ្ធិដោយ thmeythmey.com