ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
ពោធិ៍សាត់៖ ស្ត្រីមានផ្ទៃពោះនៅឃុំក្បាលត្រាច ទទួលបានយកចិត្តទុកខ្ពស់ពីមណ្ឌលសុខភាព មណ្ឌលសុខភាព ក្រគរ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
×
ដោយ៖ អេង គឹមលាង(យុវជនឃុំក្បាលត្រាច)
ពោធិ៍សាត់៖ ស្ត្រីមានផ្ទៃពោះនៅក្នុងឃុំក្បាលត្រាច ដែលទៅទទួលការពិនិត្យសុខភាពនៅមណ្ឌលសុខភាព ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីបុគ្គលិកពេទ្យ ទាំងក្នុងអំឡុងពេលពពោះ រហូតដល់សម្រាល។ នេះជាការអះអាងរបស់ប្រធានមណ្ឌលសុខភាព ក្រគរ ដែលបានបន្តថា ក្នុងមួយខែៗ មានស្ត្រីមានផ្ទៃពោះមកពិនិត្យសុខភាពចន្លោះពី២០០ ទៅ៣០០នាក់។ ក្រៅពីយកចិត្តទុកដាក់លើការសម្រាលកូន និងពិនិត្យសុខភាព គ្រូពេទ្យនៅមណ្ឌលសុខភាពនេះ ក៏ផ្ដល់ចំណេះដឹងទាក់ទងនឹងការថែទាំសុខភាពក្រោយសម្រាល និងការពិភាក្សាពីពន្យារកំណើតផងដែរ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍រវាងយុវជនឃុំក្បាលត្រាច ជាមួយ លោក ឡេង ឡូញ ប្រធានមណ្ឌលសុខភាព ក្រគរ ដូចតទៅ៖
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ThmeyThmey
ឃុំក្បាលត្រាច
មណ្ឌលសុខភាព ក្រគរ
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com