កីឡាជាតិ
ជាតិ
CAMSOC ទម្លាក់ថវិការទៅសហព័ន្ធ ដើម្បីពង្រឹងកីឡានីមួយៗទៅស៊ីហ្គេម
11, Feb 2023 , 9:59 pm        
រូបភាព
លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងNOCC។
លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងNOCC។
ដោយ:
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានទម្លាក់ថវិការជូននាយកបច្ចេកទេសក្នុងការបំពេញការងាររដ្ឋបាល​ តាមបច្ចេកទេសនៃប្រភេទកីឡានីមួយៗរួចរាល់ហើយ ដើម្បីពន្លឿនសកម្មភាពកីឡាឱ្យទទួលបានជោគជ័យនៅស៊ីហ្គេម ២០២៣។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។

 
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារដែលនៅសេសសល់ នាថ្ងៃទី៨ ខែកុម្ភៈ នៅសាលប្រជុំពហុកីឡដ្ឋានជាតិមរតកតេជោ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានរៀបរាប់ថា កិច្ចប្រជុំគឺផ្តោតសំខាន់លើការងារបច្ចេកទេសរវាង សហព័ន្ធកីឡាជាតិ, CAMSOC និងសហព័ន្ធកីឡាអន្តរជាតិ ធ្វើយ៉ាងណាសហការគ្នារៀបចំការប្រកួតកីឡានីមួយៗប្រកបដោយភាពរលូន និងស្របតាមស្តង់ដារអន្តរជាតិ។
 
លោក វ៉ាត់ ចំរើន បានបន្ថែមថា សហព័ន្ធកីឡាជាតិត្រូវមាននាយកបច្ចេកទេសប្រចាំការ និងទួលខុសត្រូវក្នុងការបញ្ជាការងារទាំងអស់នៅក្នុងការប្រកួត ហើយស្របពេលគ្នានេះគណៈកម្មាធិការជាតិ CAMSOC បានទម្លាក់ថិវការទៅនាយកបច្ចេកទេស ដើម្បីបំពេញការងាររដ្ឋបាល តាមប្រភេទកីឡានីមួយៗរួចរាល់ហើយ។
ការទម្លាក់ថវិការទៅកាន់នាយកបច្ចេកទេស ដើម្បីពន្លឿន និងពង្រឹងសកម្មភាពរបស់កីឡានីមួយៗ ឲ្យមានកម្លាំងចិត្ត ក្នុងការរៀបចំ នឹងដំណើរការល្អ ដើម្បីទទួលបានជោគជ័យនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលនឹងឈានមកដល់ក្នុងខែឧសភា ខាងមុខនេះ។
 
អគ្គលេខាធិការ CAMSOC បន្ថែមថា លោក ថោង ខុន បានណែនាំឲ្យនាយកបច្ចេកទេសដែលមានឈ្មោះជាមន្រ្តីរបស់ CAMSOC សម្រាប់ធ្វើការលើផ្នែកបច្ចេកទេស និងដឹកនាំលើការប្រកួតតាមប្រភេទកីឡានីមួយៗ ត្រូវធ្វើការងារជាមួយសហព័ន្ធអន្តរជាតិ ដែលមានបច្ចេកទេសស្តង់ដាអន្តរជាតិ ដើម្បីយល់ដឹងឱ្យបានច្បាស់ពីបទបញ្ជាការប្រកួតអន្តរជាតិ៕

Tag:
 វ៉ាត់ ចំរើន
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com