កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះមិត្តភាពអន្តរជាតិ៖ មន្រ្តីបច្ចេកទេសបារាំងថាប៉ះU19បារាំង កម្ពុជានឹងរីកចំរើន
16, Feb 2023 , 2:39 pm        
រូបភាព
លោក Belmadi Slimane គ្រូបង្វឹកក្រុមបាល់ទះយុវជនអាយុក្រោម ១៩ឆ្នាំបារាំង។
លោក Belmadi Slimane គ្រូបង្វឹកក្រុមបាល់ទះយុវជនអាយុក្រោម ១៩ឆ្នាំបារាំង។
ដោយ:
លោក Bertrand LEYS អនុប្រធានបច្ចេកតទេសសហព័ន្ធកីឡាបាល់ទះបារាំង ថាការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជាទល់ក្រុមអាយុក្រោម១៩ឆ្នាំបារាំង នឹងជួយនឹងជួយក្រុមកម្ពុជារីកចំរើន។ លោក​ Bertrand សង្ឃឹមថាការប្រកួតនេះនឹងផ្សាភ្ជាប់ចំណងមិត្តភាពស្និទ្ធស្នាលជាងមុនរវាងក្រុមប្រទេសទាំងពីរ។

 
នាដំណើរមកដល់កម្ពុជានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣  លោក Belmadi និយាយថា៖«នេះជាលើកទី១ សម្រាប់ក្រុមបាល់ទះបារាំងដែលមកដល់កម្ពុជា ផ្អែកលើបទពិសោធ និងភាពជាដៃគូខ្ញុំរំពឹងថាកីឡាបាល់ទះកម្ពុជានឹងមានភាពរីកចំរើនកាន់តែខ្លាំង»។ 
 
អនុប្រធានបច្ចេកទេសក្រុម U19 បារាំង បន្ថែមក្នុងបទសម្ភាសបន្ទាប់ពីលោកដឹកនាំក្រុមបាល់ទះយុវជនអាយុក្រោម១៩ឆ្នាំ មកដល់កម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិថា កម្ពុជាមានភាពរីកចំរើនផ្នែកកម្លាំង និងការរត់យកបាល់បានលឿន ដែលនេះត្រូវបានលោកកត់សម្គាល់ថាកីឡាករនៅប៉ែកអាស៊ីមានចំនុចពិសេសខុសពីខាងអ៊ឺរ៉ុប។
 
«តាមរយៈវិដេអូដែលខ្ញុំបានមើល ការប្រកួតរបស់កម្ពុជាមានល្បឿនលឿនជាងប៉ែកអ៊ឺរ៉ុប»។ នេះជាការបញ្ជាក់របស់លោក Bertrand។ ជាមួយគ្នានោះផងដែរលោក Belmadi Simane គ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៩ ឆ្នាំបារាំង លើកឡើងថា ការមកដល់កម្ពុជាលើកដំបូងនេះ នឹងខិតខំផ្តល់នូវបទពិសោធល្អៗសម្រាប់កម្ពុជា។
 
លោក Belmadi Slimane និយាយថា៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ដែលបានមកដល់កម្ពុជា ហើយឃើញមានអ្នកគាំទ្រមកចាំទទួលជាច្រើន។ ការមកដល់នេះខ្ញុំនឹងខិតខំផ្តល់នូវអ្វីថ្មីៗសម្រាប់ក្រុមកម្ពុជា និងសាងចំណងមិត្តភាពឱ្យកាន់តែស្និទ្ធស្នាលជាងមុន»។ 
 
គួបញ្ជាក់ថា ការប្រកួតបាល់ទះបុរសក្នុងសាលមិត្តភាពអន្តរជាតិរវាងក្រុមបាល់ទះម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា និងភ្ញៀវយុវជនអាយុក្រោម ១៩ឆ្នាំបារាំង នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ចាប់ពីម៉ោង៣រសៀលតទៅ៕
 

Tag:
 កីឡាបាល់ទះ
 បារាំង
 កម្ពុជា
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com