ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ម្ទេសបន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង
× ការសិក្សាស្រាវជ្រាវបានរកឃើញថា អាហារដែលមានជាតិខ្លាញ់ saturated ខ្ពស់ ដែលត្រូវបានរកឃើញនៅក្នុងប្រភេទអាហារមួយចំនួនដូចជា៖ សាច់ក្រហម និងអាហារធ្វើពីទឹកដោះគោ។ អាហារទាំងនេះ អាចបណ្តាលឱ្យអ្នកមានការវិវឌ្ឍនូវកម្រិតកូឡេស្តេរ៉ូលខ្ពស់ ហើយវាក៏នឹងធ្វើឱ្យអ្នកមានជំងឺសរសៃឈាមបេះដូង និងអាចឱ្យអ្នកស្លាប់បានដែរ។
សារជាតិ cayenne ដែលជាសារធាតុមួយ ក្នុងចំណោមសារធាតុសំខាន់ផ្សេងទៀត ដែលមាននៅក្នុងផ្លែម្ទេស ត្រូវបានគេរកឃើញថាវាមានប្រសិទ្ធភាពមិនត្រឹមតែជួយកាត់បន្ថយនូវកម្រិតកូឡេស្តេរ៉ូល និងទ្រីគ្លីសេរីដប៉ុណ្ណោះទេ តែវាថែមទាំងអាចជួយកាត់បន្ថយផងដែរ នូវការផ្តុំឡើងនៃ platelet ដែលវាជារឿយបណ្តាលឱ្យមានដុំឈាមកកដែលអាចធ្វើឱ្យស្លាប់បាន។ អត្ថប្រយោជន៍ចំពោះសុខភាពទាំងនេះ គឺពិតជាមានសារៈសំខាន់ ចំពោះមនុស្សទាំងឡាយណា ដែលកំពុងមានការព្រួយបារម្ភ អំពីការវិវឌ្ឍមាននូវជំងឺសរសៃឈាមបេះដូង ឬអ្នកដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺនេះរួចទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com