ជាតិ
សង្គមជាតិ
រដ្ឋាភិបាល អាចនឹងពិនិត្យតម្លៃលិខិតឆ្លងដែនឡើងវិញ ក្រោយឮពលរដ្ឋត្អូញថាថ្លៃ
02, Mar 2023 , 1:56 pm        
រូបភាព
សម្រាប់ប្រជាពលរដ្ឋខ្មែរមួយចំនួន ការធ្វើលិខិតឆ្លងដែន (ប៉ាស្ពរ) នាពេលបច្ចុប្បន្ន មានតម្លៃថ្លៃខ្លាំង។ ច្បាស់ជាបានឮប្រជាពលរដ្ឋត្អូញត្អែរបែបនេះហើយ ទើបរដ្ឋាភិបាល មានបំណងចង់ពិនិត្យឡើងវិញ ដើម្បីស្វែងរកថា តើលិខិតឆ្លងដែន គួរមានតម្លៃប៉ុន្មាន ដែលសមរម្យ។



សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖«មានអ្នកខ្លះ ស្រែកថា ប៉ាស្ពរហ្នឹងថ្លៃពេក។ រដ្ឋាភិបាល នឹងពិចារណាទៀតថា តម្លៃប៉ុនណាដែល [សម] ស្រប ព្រោះរដ្ឋាភិបាលយើងនេះ កើតចេញពីការបោះឆ្នោត»។ 
 
សូមបញ្ជាក់ថា ការធ្វើលិខិតឆ្លងដែននៅកម្ពុជានាពេលបច្ចុប្បន្ននេះ មាន៣ប្រភេទ គឺ ទី១ រង់ចាំរយៈពេល១៥ថ្ងៃ ទើបទទួលបាន ត្រូវចំណាយ១០០ដុល្លារ ទី២ អាចទទួលបានក្នុងរយៈពេល៧ថ្ងៃ ត្រូវចំណាយ១៥០ដុល្លារ និងទី៣ នឹងទទួលបានក្នុងពេលត្រឹម១ថ្ងៃ ដោយត្រូវចំណាយ២០០ដុល្លារ។ នេះបើយោងតាមប្រកាសរួមគ្នារបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច ដែលចេញកាលពីឆ្នាំ២០១៨៕ 
 

Tag:
 លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com