ជាតិ
សង្គមជាតិ
អតីតបុគ្គលិកវិទ្យុ VOD ២៦នាក់ត្រូវបានទទួលជាមន្ត្រីរាជការ
03, Mar 2023 , 3:07 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
អតីតបុគ្គលិក២៦ វិទ្យុ VOD ចំនួន២៦នាក់ ក្នុងចំណោម២៨នាក់ ត្រូវបានទទួលយកជាមន្ត្រីរាជការ។ នេះបើតាមការអះអាងរបស់លោក ប៉ែន បូណា ដែលជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធាននៃគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ VOD។

 
លោក ប៉ែន បូណា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី៣ខែមីនាយ៉ាងដូច្នេះថា៖«គណៈកម្មការបានបដិសេធបេក្ខជន២រូប ដោយសារតែ ១នាក់ បានឈប់ពីវិទ្យុ VOD មុនការបិទបញ្ចប់របស់វិទ្យុ និង១នាក់ទៀត មិនមែនជាបុគ្គលិកពេញសិទ្ធិរបស់ VoD។»។
 
លោក ប៉ែន បូណា មិនទាន់អាចបញ្ជាក់នៅឡើយទេថា តើអតីតបុគ្គលិករបស់វិទ្យុ VoD ទាំង២៦រូបនោះ នឹងត្រូវបែងចែកទៅក្រសួងណាខ្លះនៅឡើយទេ។

សូមជម្រាបថា ក្រោយវិទ្យុVOD ត្រូវបានបិទការផ្សាយ កាលពីថ្ងៃទី១៣ កុម្ភៈ តាមការសម្រេចរបស់ក្រសួងព័ត៌មានដែលបានដកអាជ្ញាបណ្ណ បានមួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១៤កុម្ភៈ សម្តេច ហ៊ុន សែន ក៏សម្រេចផ្តល់ក្របខណ្ឌដល់បុគ្គលិកVOD ដែលមានបំណងចង់បម្រើការងារ៕
 
 

Tag:
 VOD
© រក្សាសិទ្ធិដោយ thmeythmey.com