ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការ​ស្រេកទឹក​ វា​អាច​ជា​សញ្ញា​ទឹកនោមផ្អែម
18, Apr 2023 , 6:59 am        
រូបភាព
នៅ​ពេល​ណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ

-​    ​អ្នក​ធ្លាប់​មានការ​ស្រេកទឹក​ខ្លាំង​,​ កើនឡើង​នូវ​ការ​ឃ្លាន​ និង​កើនឡើង​នូវ​ការ​នោម​
-​    ​អ្នកមាន​ស្បែក​,​ បបូរមាត់​ ឬ​មាត់​ស្ងួត​ខ្លាំង​
-​    ​អ្នកមាន​អារម្មណ៍​ថា​អស់កម្លាំង​ ឬ​ខ្សោយ​ផង​ដែរ​
 
តើ​រោគ​សញ្ញា​កំពុង​ប្រាប់​អ្នក​ពី​អ្វីខ្លះ​?
ការ​ស្រេកទឹក​គឺ​ដូច​ទៅ​នឹង​កុង​ទ័​រក​ម្តៅ​នៃ​ឡាន​របស់​អ្នក​អ​ញ្ចឹ​ង​ដែរ​។​ វា​នឹង​នៅ​តែ​បន្ត​កើន​នៅ​ពេល​ដែល​ជាតិ​ទឹក​ថយ​ចុះ​។​
ជាតិ​ទឹក​ទាំងនេះ​អាច​ថយ​ចុះ​ពី​ការ​បែកញើស​ខ្លាំង​,​ ក្អួត​,​ រាគ​,​ គ្រុនក្តៅ​,​ ត្រូវ​កម្តៅ​ ឬ​ការ​តម​អាហារ​។​  សូ​ម្បី​តែ​ការ​អង្គុយ​ជា​ច្រើន​ម៉ោង​នៅ​ក្នុង​យន្តហោះ​ក៏​អាច​ធ្វើ​អោយ​បាត់បង់​នូវ​ជាតិ​ទឹក​យ៉ាងច្រើន​ដោយសារ​តែ​ចំហាយ​ពី​ស្បែក​ និង​ការ​ដកដង្ហើម​របស់​អ្នក​។​ ថ្នាំ​បញ្ចុះ​ទឹកនោម​ និង​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត​ក៏​អាច​បណ្តាល​អោយ​អ្នក​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​របស់​អ្នកផង​ដែរ​។​
 
នៅ​ពេល​ដែល​កម្រិត​ជាតិ​ទឹកធ្លាក់​ចុះ​,​ ខ្លួន​របស់​អ្នក​យក​ទឹក​ពី​ក្រពេញទឹកមាត់​,​ ធ្វើ​អោយ​មាត់​របស់​អ្នកមាន​អារម្មណ៍​ថា​ស្ងួត​។​ ប្រសិនបើ​អ្នក​មិន​បង្គ្រប់​ជាតិ​ទឹក​មក​វិញ​ទេ​នោះ​,​ អ្នក​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​អស់កម្លាំង​,​ ខ្សោយ​ និង​ឈឺក្បាល​។​ នៅ​ពេល​ដែល​ការ​បាត់បង់​ជាតិ​ទឹក​បន្ត​មាន​,​ អ្នក​នឹង​មាន​អារម្មណ៍​វិលមុខ​ និង​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដទៃ​ទៀត​។​
វា​ទាំង​អស់នេះ​ហាក់ដូចជា​រឿង​ធម្មតាៈ​ ភាព​ស្ងួត​មាត់​មាន​ន័យ​ថា​ចូរ​ទទួលទាន​ទឹក​។​
 
ទោះជា​យ៉ាងណា​ក៏​ដោយ​,​ សញ្ញា​នៃ​ការ​ស្រេកទឹក​មិន​តែងតែ​ដូច​គ្នា​ជា​និច្ច​នោះ​ទេ​។​ ប្រសិនបើ​អ្នក​ឡើង​ភ្នំ​ក្នុង​ពេល​ថ្ងៃ​ក្តៅ​នោះ​,​ អ្នក​អាច​នឹង​ត្រូវ​បាន​បាត់បង់​ជាតិ​ទឹក​មុន​នឹង​មាន​អារម្មណ៍​ថា​ស្រេកទឹក​សូ​ម្បី​តែ​វា​ចាប់ផ្តើម​មាន​រោគ​សញ្ញា​បន្តិច​ក៏​ដោយ​។​នេះ​យោង​តាម​វេជ្ជបណ្ឌិត​ ប៊ូ​ ហ្វ្រឺ​ត​ដែល​ជា​អ្នក​ស្រាវជ្រាវ​ខាង​សរីរៈវិទ្យា​នៅ​ក្នុង​សហរដ្ឋអាមេរិក​។​
 
ប្រភេទ​ដទៃ​ទៀត​នៃ​ការ​ស្រេកទឹក​,​ ជា​ការ​ស្រេកទឹក​បន្ត​ជាប់​រហូត​មិន​ថា​អ្នក​ផឹកទឹក​ប៉ុន្មាន​ក៏​ដោយ​ដែល​ស្រប​ពេល​ជាមួយនឹង​ការ​ឃ្លាន​យ៉ាង​ខ្លាំង​ និង​នោម​ច្រើន​,​ ដែល​នេះ​អាច​ជា​រោគ​សញ្ញា​នៃ​ការ​ចាប់ផ្តើម​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ចំពោះ​មនុស្ស​ពេញវ័យ​។​
 
នេះ​គឺជា​ទម្រង់​ទូទៅ​បំផុត​នៃ​ជំងឺ​ និង​ជា​ការ​ពិត​,​ វា​សំដៅ​ទៅ​លើ​អ្នក​ដែល​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ​ឡើង​។​ បញ្ហា​គឺថា​ខ្លួន​របស់​អ្នកមាន​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​យ៉ាងច្រើន​។​ ខ្លួន​របស់​អ្នក​ព្យាយាម​លាយ​ជាតិ​ស្ករ​ដែល​មាន​ឡើង​នៅ​ក្នុង​ចរន្តឈាម​ដោយ​យកជាតិ​ទឹក​ពី​កោសិកា​។​
 
ការ​បន្ធូរបន្ថយ​នូវ​រោគ​សញ្ញា
វេជ្ជបណ្ឌិត​ ហ្វ្រឺ​ត​បាន​និយាយ​ថា​ ការ​ស្រេកទឹក​គឺជា​រោគ​សញ្ញា​គម្រាមកំហែង​ដែល​គួរតែ​ប្រុង​ប្រយ័ត្ន​។​ ទាំងនេះ​គឺជា​ការ​ណែនាំ​មួយ​ចំនួន​។​
 
សូម​ផឹកទឹក​មុន​នឹង​អ្នក​ស្រេកទឹកៈ​ វេជ្ជបណ្ឌិត​ លី​ស​ អា​ផល​ហ្គេ​ត​ ដែល​ជា​អ្នកឯកទេស​ខាង​ចំណីអាហារ​ និង​ជា​គ្រូបង្រៀន​នៅ​ឯ​សាកលវិទ្យាល័យ​កាលី​ហ្វ​នា​ សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ អ្នក​មិន​អាច​តែងតែ​ពឹងផ្អែក​លើ​ការ​ស្រេកទឹក​នោះ​ទេ​។​ ជា​ពិសេស​វា​ជា​រឿង​ពិត​ដូច​ទៅ​នឹង​អាយុ​របស់​អ្នក​,​ ចាប់តាំងពី​អ្នក​ទំនោរ​ជា​បន្ថយ​នូវ​អារម្មណ៍​នៃ​ការ​ស្រេកទឹក​។​ គាត់​ក៏​បាន​និយាយ​ថា​ ការ​ផឹកទឹក​កន្លះ​ពែង​ជា​រៀង​រាល់​ម៉ោង​នឹង​គ្រប់គ្រង​ទៅ​លើ​ការ​បាត់បង់​ជាតិ​ទឹក​កម្រិត​ស្រាល​បាន​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ អ្នក​នឹង​ត្រូវការ​វា​បន្ថែម​ប្រសិនបើ​អ្នក​កំពុង​បែកញើស​ ឬ​ប្រសិនបើ​អាកាសធាតុ​ក្តៅ​ ឬ​ស្ងួត​។​ វេជ្ជបណ្ឌិត​ជា​ច្រើន​បាន​ណែនាំ​អោយ​ទទួលទាន​ទឹក​ ២២៦​មី​លី​លី​ត្រ​ក្នុង​មួយ​កែវ​ និង​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។​
 
សូម​អោយ​ការ​នោម​ជា​ការ​នាំ​ផ្លូវ​ដល់​អ្នកៈ​ វេជ្ជបណ្ឌិត​អេ​ផល​ហ្គេ​ត​បាន​និយាយ​ថា​ ដើម្បី​ការពារ​ប្រឆាំង​ទៅ​នឹង​ការ​បាត់បង់​ជាតិ​ទឹក​,​ អ្នក​ចាំបាច់​ផឹកទឹក​អោយ​បាន​គ្រប់គ្រាន់​ដែល​ទឹកនោម​របស់​អ្នក​ថ្លា​ជា​ជាង​ស្លេកស្លាំង​ ឬ​លឿង​ដិត​។​ គាត់​ក៏​បាន​បន្ថែម​ថា​ ទឹកនោម​ថ្លា​មាន​ន័យ​ថា​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។​
 
សូម​ទុក​ទឹក​នៅ​គ្រប់​ទីកន្លែងៈ​ សូម​ប្រើប្រាស់​ការ​ចង​ចាំ​ដោយ​ការ​មើលឃើញ​ដើម្បី​ជួយ​រំលឹក​អ្នក​ទទួលទាន​ទឹក​អោយ​បាន​គ្រប់គ្រាន់​។​ ឧទាហរណ៍​ សូម​ទុក​ដប​ពេញ​ទៅ​ដោយ​ទឹក​នៅ​ក្នុង​ទូរ​ទឹកកក​ជា​និច្ច​។​ សូម​មានទឹក​នៅ​លើ​តុ​ការងារ​ និង​ក្នុង​ឡាន​របស់​អ្នក​ជាដើម​។​
 
សូម​ផឹកទឹក​មុន​,​ អំឡុង​ពេល​ និង​បន្ទាប់​ពី​ហាត់ប្រាណ​រួចៈ​ អំឡុង​ពេល​ហាត់ប្រាណ​,​ អ្នក​អាច​បាត់បង់​ជាតិ​ទឹក​លើស​ពី​១,៨១៤​លី​ត្រ​មុន​នឹង​អ្នកដឹង​ថា​អ្នក​ស្រេកទឹក​។​ វេជ្ជបណ្ឌិត​ ហ៊ី​ន​ដា​ ហ្គ្រេ​ន​ដែល​ជា​អ្នកឯកទេស​នៃ​ខាង​ជំងឺ​ទូទៅ​នៅ​នឹង​គ្លី​នី​ក​ហ្វ្ល​រី​ដា​ក្លា​វើ​លេ​ន​បាន​និយាយ​ថា​ ដើម្បី​សុវត្ថិភាព​,​ អ្នក​ចាំបាច់​ផឹកទឹក​កន្លះ​ពែង​,​ ១៥​នាទី​មុន​នឹង​ធ្វើ​លំ​ហាត់ប្រាណ​ និង​បន្ទាប់​មក​រៀង​រាល់​១៥​នាទី​ម្តង​នៃ​លំ​ហាត់ប្រាណ​(​ប្រសិនបើ​អ្នក​ហាត់ប្រាណ​ក្នុង​រយៈពេល​១​ម៉ោង​,​ អ្នក​ត្រូវ​ទទួលទាន​ទឹក​៤​ដង​ ក្នុង​ម្តងៗ​កន្លះ​ពែង​)​។​
 
សម្រាប់​រយៈពេល​យូរ​,​ លំ​ហាត់ប្រាណ​ដែល​អោយ​បែកញើស​ខ្លាំង​,​ សូម​សាក​ភេសជ្ជៈ​ប៉ូវ​កម្លាំងៈ​ ប្រសិនបើ​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​ច្រើន​ជាង​២​ម៉ោង​,​ អ្នក​នឹង​បែកញើស​ខ្លាំង​ដោយ​ចេញ​ជាតិ​ទឹក​ និង​សារធាតុ​រ៉ែ​ច្រើន​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​អេ​ឡិច​ត្រូ​លី​ត្រ​ដែល​មាន​តួនាទី​ជួយ​បញ្ជូន​សញ្ញា​សរសៃវិញ្ញាណ​ទៅ​កាន់​សាច់ដុំ​។​ វេជ្ជបណ្ឌិត​ ហ្គ្រេ​ន​បាន​និយាយ​ថា​ ការ​ទទួលទាន​ទឹក​សុទ្ធ​មិន​អាច​ជំនួស​នូវ​សារធាតុ​ទាំងនោះ​បាន​គ្រប់គ្រាន់​នោះ​ទេ​។​ អ្នក​នឹង​ប្រសើរ​ឡើង​វិញ​ជាមួយនឹង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។​ ពួក​វា​ផ្សំ​ឡើង​ដោយ​អំបិល​ដើម្បី​ជួយ​អ្នកមាន​ជាតិ​ទឹក​,​ អេ​ឡិច​ត្រូ​លី​ត្រ​ដូច​ជា​ប៉ូ​តា​ស្យូ​ម​ និង​ស្ករ​ផង​ដែរ​,​ កាបូ​អ៊ី​ដ្រា​ត​(​ជាតិ​ស្ករ​)​ដែល​ព​ន្លឿ​ន​នូវ​ការ​ស្រូប​យក​ និង​ចែកចាយ​ថាមពល​។​(​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ ឬ​មាន​ជំងឺលើសឈាម​ ឬ​អ្នក​នឹង​លេបថ្នាំ​បញ្ចុះ​ទឹកនោម​,​ សូម​សួរ​គ្រូពេទ្យ​មុន​នឹង​ទទួលទាន​វា​)​។​
 
សូម​ទទួលទាន​ទឹក​ដែល​សំបូរ​ទៅ​ដោយសារ​ធាតុ​រ៉ែៈ​ ទឹក​ដែល​មិនសូវ​មាន​សារធាតុ​រ៉ែ​កំចាត់​ចេញ​នូវ​ពពួក​កាល់ស្យូម​,​ ម៉ា​ញ៉េ​ស្យូ​ម​ និង​ជំនួស​វិញ​ដោយ​ពពួក​សូ​ដ្យូ​ម​(​អំបិល​)​។​ វេជ្ជបណ្ឌិត​ ហ្គ្រេ​ន​បាន​និយាយ​ថា​ នេះ​អាច​បណ្តាល​អោយ​មានការ​ស្រេកទឹក​។​
 
សូម​ពិនិត្យ​ថ្នាំ​របស់​អ្នកៈ​ វេជ្ជបណ្ឌិត​ ហ្គ្រេ​ន​បាន​និយាយ​ថា​ សូម​អោយ​គ្រូពេទ្យ​ដឹង​ថា​អ្នក​គិត​អំពី​ថ្នាំ​បញ្ចុះ​ទឹកនោម​ ឬ​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត​ ដែល​កំពុង​ធ្វើ​អោយ​អ្នក​ស្រេកទឹក​។​ បន្ថយ​នូវ​កម្រិត​ថ្នាំ​ទាំងនេះ​អាច​បន្ថយ​នូវ​រោគ​សញ្ញា​នេះ​បាន​។​
 
សូម​ទៅ​ជួបនឹង​គ្រូពេទ្យ​របស់​អ្នក​ដើម្បី​ធ្វើតេស្ត​ឈាមៈ​ ជំងឺ​ទឹកនោមផ្អែម​គឺ​មិនមែន​ជា​ជំងឺ​ដែល​ធ្វើការ​ព្យាបាល​ដោយ​ខ្លួនឯង​នោះ​ទេ​។​ វេជ្ជបណ្ឌិត​ រី​ឆាត​ ហ្គុ​ត​ស្រ៊ី​ដែល​ជា​សាស្ត្រាចារ្យ​នៃ​ជំងឺ​កូន​ក្មេង​នៅ​ឯ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​កា​សាស​ និង​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោមផ្អែម​នៅ​មន្ទីរពេទ្យ​ St.​ Joseph’s​ ក្នុង​ទីក្រុង​វី​ឈី​តា​ បាន​និយាយ​ថា​ ប្រសិនបើ​ឈាម​របស់​អ្នក​ផ្សំ​ឡើង​ដោយ​បរិមាណ​ដ៏​ច្រើន​នៃ​ជាតិ​ស្ករ​,​ អ្នក​នឹង​ធ្វើការ​ជាមួយនឹង​គ្រូពេទ្យ​ដើម្បី​ទទួល​បានការ​ត្រួតពិនិត្យ​មួយ​យ៉ាង​ជាក់ច្បាស់​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com