ជាតិ
កម្ពុជា អាចមានភ្លៀងធ្លាក់ ​លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ មួយសប្ដាហ៍ទៀត
19, Apr 2023 , 7:59 am        
រូបភាព
 កម្ពុជាអាចមានភ្លៀងធ្លាក់កម្រិតខ្សោយរយៈពេលមួយសប្ដាហ៍
កម្ពុជាអាចមានភ្លៀងធ្លាក់កម្រិតខ្សោយរយៈពេលមួយសប្ដាហ៍
ដោយ:
ភ្នំពេញ៖ ឥទ្ធិពលពីជ្រលងសម្ពាធទាបកម្រិតខ្សោយទៅមធ្យម​ គួបផ្សំ និងខ្យល់ប្រែប្រួល អាចធ្វើឱ្យតំបន់មួយចំនួននៅកម្ពុជា មានភ្លៀងលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់រយៈពេលមួយសប្ដាហ៍។ នេះបើតាមការព្យាកររបស់​ក្រសួងធនធានទឹក និងឧតុនិយម​ ចេញផ្សាយថ្ងៃទី១៨ មេសានេះ។
ចាប់ពីថ្ងៃទី១៩-២៥ មេសា ឥទ្ធិពលជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល អាចបង្កឱ្យតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងមាត់សមុទ្រ មានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះ​បាតុភូតធម្មជាតិនេះ ក្រសួង​ធនធានទឹក ក៏​អំពាវនាវដល់​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្នផងដែរ៕

 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com