កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សំបុត្រទស្សនាស៊ីហ្គេម២០២៣៖ យកតាមអេប SEAGames2023 និងកន្លែងប្រកួតផ្ទាល់ ចាប់ពីថ្ងៃទី២១មេសា
19, Apr 2023 , 10:03 am        
រូបភាព
សម្រាប់ការទាញយកសំបុត្រទស្សនាការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។
សម្រាប់ការទាញយកសំបុត្រទស្សនាការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។
ដោយ:
សំបុត្រទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ អាចយកបានតាមរយៈអេបអនឡាញ (SEAGames 2023) និងតាមកន្លែងប្រកួតផ្ទាល់តែម្តង។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ នៅថ្ងៃទី១៨ ខែមេសា ក្រោយមានការងឿងឆ្ងល់ពីមហាជនជុំវិញការយកសំបុត្រឥតគិតថ្លៃ (Free) ដើម្បីបានចូលទស្សនាការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកដំបូងនៅកម្ពុជានេះ។

 
ការទទួលយកសំបុត្រសម្រាប់ចូលទស្សនាការប្រកួតកីឡាស៊ីហ្គេម នឹងមានដាក់ជូននៅលើអេប ឈ្មោះ Seagmae2023 ដែលលោកអ្នកអាចទាញយកបានពីក្នុងហ្វេសប៊ុកផេកផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC និងគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (Cambodia2023)។ ក្រៅពីអេបនេះ អ្នកគាំទ្រអាចទៅទទួលសំបុត្រផ្ទាល់ នៅទីតាំងការប្រកួត ចាប់ពីថ្ងៃទី២០ ឬ២១ ខែមេសាតទៅ។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្នុងកិច្ចប្រជុំមិនយកប្រាក់ពីការលក់សំបុត្រ ការផ្សាយ និងប្រតិភូកីឡាសម្រាប់ទស្សនាស៊ីហ្គេមនៅកម្ពុជា ។ រូបពី CAMSOC
ជុំវិញការទទួលសំបុត្រឥតគិតថ្លៃដើម្បីបានចូលរួមទស្សនាផ្ទាល់កីឡាអាស៊ីអាគ្នេយ៍នេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖«ថ្ងៃទី២០-២១ ខែមេសា នេះ គេនឹងចេញផ្សាយអំពីការយកសំបុត្រពីអនឡាញ(Online App)»។ ចំពោះការយកសំបុត្រតាមអនឡាញ (App) គឺមហាជនអាចមានពីរជម្រើសតាមរយៈតាមស្មាតហ្វូនទាំង iOS និងAndroid។ នៅពេលទាញយករួចហើយ អ្នកគាំទ្រអាចភ្ជាប់ជាមួយនឹងលេខទូរសព្ទដៃ ឬApple ID ឬ E-mail បំពេញឈ្មោះរួចជាការស្រេច។
 
គួបញ្ជាក់ផងដែរថា ការចូលទស្សនាបានដោយសេរីសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គឺក្រោមការណែនាំ និងចង្អុលបង្ហាញពីសម្តេច ហ៊ុន សែន ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រតិភូចូលរួមទាំងអស់ ដ្បិតកម្ពុជាទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី៥ ខែឧសភា ដោយឡែការប្រកួតកីឡាបាល់ទាត់នឹងចាប់ផ្តើមមុនពីថ្ងៃទី២៩ ខែមេសា តទៅ៕
 

Tag:
 វ៉ាត់ ចំរើន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com