ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​ឫ​ស​ដូង​បាត​បណ្តាលមកពី​អ្វី​ទៅ​?
21, Apr 2023 , 10:59 pm        
រូបភាព
ជំងឺ​ឫស​ដូង​បាត​ មានន័យថា ​ជា​ការរីក​ប៉ោង​នៃ​សរសៃឈាម​វ៉ែន​ នៅ​ផ្នែក​ខាងក្រោម​នៃ​រន្ធ​គូថ។ ​ការរីក​ប៉ោង​នេះ ​កើតឡើង​ដោយសារតែ​មាន​សម្ពាធ​ក្នុង​សរសៃឈាម​នោះ ​កើនឡើង ដែល​ភាគច្រើន ​បណ្តាល​មកពី​ការ​ប្រឹង​បន្ទោ​បង់ និង​អំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​មាន​ការ​សង្កត់​ពី​ស្បូន​។

 
ជំងឺ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ នោះ​គឺឫស​ដូង​បាត​ខាងក្នុង និង​ឫ​ស​ដូង​បាត​ខាងក្រៅ​។​
 
​ជំងឺ​ឫស​ដូង​បាត​ខាងក្នុង ​មាន​ទីតាំង​នៅក្នុង​រន្ធ​គូថ​តែម្តង ដែល​យើង​មិន​អាច​មើលឃើញ​ទេ ព្រមទាំង​មិន​មាន​ការឈឺ និង​បង្ក​ជាការ​ហូរឈាម ​ក្នុងពេល​បត់ជើងធំ​ឡើយ​។ អាការជំងឺ​ប្រភេទ​នេះ​ អាចលាន ឬ​ព្រលាត់​ចេញទៅក្រៅ​រន្ធ​គូ​ថ​បាន​។
 
​ជំងឺ​ឫស​ដូង​បាត​ខាងក្រៅ​មាន​ទីតាំង​នៅ​ខាងក្រោម​ស្បែក​ជុំវិញ​រន្ធ​គូថ ដែល​យើង​អាច​ប៉ះ​ដឹង​ នៅ​ពេល​វា​រីក​ធំ ព្រមទាំង​អាច​បណ្តាល​ឱ្យ​រមាស់ ឈឺ​នៅពេល​បត់ជើង ព្រមទាំង​ហូរឈាម​ទៀតផង​។ ជំងឺ​ឫ​ស​ដូង​បាត​ខាងក្រៅ​ប្រភេទ Thrombosed កើតឡើង​បាន ​នៅពេល​ដែល​កំណក​ឈាម ​ក្នុង​សរសៃឈាម​វ៉ែន​នោះ ​ទៅ​ជា​កក និង​បណ្តាលឱ្យ​ឈឺចាប់​ខ្លាំង​។
 
​មូលហេតុ​
​ជំងឺ​ឫស​ដូង​បាត មាន​ជាប់ទាក់ទង​យ៉ាង​ខ្លាំង​ នឹង​អាការ​ទល់លាមក និង​ការ​ប្រឹង​បន្ទោបង់​។ អ្នក​មាន​ផ្ទៃពោះ ​ក៏​អាច​មាន​ជំងឺ​ឫ​ស​ដូង​បាត​បានដែរ​។ ការ​ដែល​ប្រឹង​បត់ជើង និង​ការ​មាន​ផ្ទៃពោះ​ វា​នឹង​ធ្វើឱ្យ​សម្ពាធ​នៅក្នុង​សរសៃឈាម​វ៉ែន Hemorroid កើនឡើង និង​បង្ក​ជា​ជំងឺ​ឫស​ដូង​បាត​តែម្តង​។ លើសពីនេះទៅទៀត ជំងឺថ្លើម​រ៉ាំរ៉ៃ ក៏​ប្រហែលជា​ធ្វើឱ្យ​សម្ពាធ​ក្នុង​សរសៃឈាម​វ៉ែន​ឡើង​ខ្ពស់ និង​អាច​ឱ្យ​មាន​ជំងឺ​ឫស​ដូង​បាត​កើតមាន​ដែរ​។ ជំងឺ​ឫស​ដូង​បាត​ ច្រើនតែ​ឃើញ​មាន​នៅ​លើ​មនុស្ស​វ័យ ៥០​ឆ្នាំ​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com