ជាតិ
សង្គមជាតិ
តុលាការ សម្រេចឃុំខ្លួន អភិបាលរងក្រុងបូកគោ
28, Apr 2023 , 5:49 pm        
រូបភាព
ភ្នំពេញ៖ តុលាការសម្រេច ឃុំខ្លួន លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ដោយសារប្រើហិង្សាលើ ​ភរិយា​។

 
លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យ​ឃុំខ្លួន អភិបាលរងក្រុងបូកគោ នៅថ្ងៃទី២៨មេសានេះ។ ក្នុងដីកាបង្គាប់បញ្ជាក់យ៉ាងដូច្នេះ៖ «ជននេះ (លោក គឹម បញ្ញា) ត្រូវបានដាក់ក្រោមការពិនិត្យពីបទ ហិង្សាប្រព្រឹត្តដោយសហព័ន្ធ ឬអនីតិសង្វាសជន (ប្ដីវាយប្រពន្ធ)»។ លោក គឹម បញ្ញា ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តកំពត។ 
 
អភិបាលរងក្រុងបូកគោនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៥មេសា ដោយសារបង្កហិង្សាលើប្រពន្ធ។ លុះដល់ថ្ងៃទី២៧មេសា តុលាការបានបើកការស៊ើបសួរ ហើយនៅថ្ងៃនេះ ក៏សម្រេចឱ្យឃុំខ្លួន៕ 
 

Tag:
 ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com