ជាតិ
សង្គមជាតិ
ប្រធានរដ្ឋឡាវ នឹងចូលរួមពិធីបើកស៊ីហ្គេមនៅកម្ពុជា
02, May 2023 , 1:58 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ថងលួត ស៊ីសូលីត ប្រធានាធិបតីឡាវ ជួបគ្នា នៅប្រទេសឡាវ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ថងលួត ស៊ីសូលីត ប្រធានាធិបតីឡាវ ជួបគ្នា នៅប្រទេសឡាវ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣។
លោក ថងលួន ស៊ីសូលីត ប្រធានរដ្ឋឡាវ នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ហើយថែមទាំងនឹងចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមលើកទី៣២ផងដែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។



ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៧ឧសភា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស លោក ថងលួន ស៊ីសូលីត នឹងមានវត្តមាននៅកម្ពុជា ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ឧសភា។
 
សេចក្តីប្រកាសព័ត៌មាន បង្ហាញពីរបៀបវារៈរបស់ប្រធានរដ្ឋឡាវថា លោក នឹងចូលគាល់ព្រះមហាក្សក្សត្រកម្ពុជា ហើយបន្ទាប់មក នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា មានជាអាទិ៍ សម្តេចប្រធានព្រឹទ្ធសភា សាយ ឈុំ សម្តេចប្រធានរដ្ឋសភា ហេង សំរិន និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ 
 
ក្រសួងការបរទេស បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ថងលួន ស៊ីសូលីត នឹងពិភាក្សាគ្នាអំពីការធ្វើឲ្យកិច្ចសហប្រតិបត្តិការកាត់តែស៊ីជម្រៅបន្ថែមទៀត៕ 
 

Tag:
 កម្ពុជា-ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com