កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ឈ្នះកីឡាការិនីសិង្ហបុរី May Yong Teh
× កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានយកឈ្នះកីឡាការិនីសិង្ហបុរី May Yong Teh នាការប្រកួតជម្រុះវិលជុំ លើវិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា នាថ្ងៃទី៤ ខែឧសភា នេះ។
May Yong Teh បានសុំចុះចាញ់កីឡាការិនីកម្ពុជា ខាន់ ចេសា។
ក្រោយជ័យជម្នះ ចេសា បន្តប្រកួតជម្រុះជាបន្តបន្ទាប់ជាមួយកីឡាការិនីវៀតណាម Thi Huyen Dang ,កីឡាការិនីថៃ Nuchanat Singchalad និងកីឡាការិនីហ្វីលីពីន Kaila Isip Napolis៕
© រក្សាសិទ្ធិដោយ thmeythmey.com