កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ខាន់ ចេសា យកឈ្នះថៃបន្ថែមទៀត ក្រោយឈ្នះសិង្ហបុរី និងវៀតណាម
04, May 2023 , 1:13 pm        
រូបភាព
ដោយ: រួបរួម
កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានបន្តយកឈ្នះកីឡាការិនីថៃ Nuchanat Singchalad នាការប្រកួតជម្រុះវិលជុំ លើវិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា នាថ្ងៃទី៤ ខែឧសភា នេះ។

 
នេះជាជ័យជម្នះ៣លើកជាប់គ្នារបស់ ខាន់ ចេសា ក្រោយយកឈ្នះកីឡាការិនីសិង្ហបុរី May Yong The និងកីឡាការិនីវៀតណាម Thi Huyen Dang ក្នុងលទ្ធផល ៥០-០ ដូចគ្នា ដោយសារគូប្រជែងទាំងពីរសុំចុះចាញ់។
 
ក្រោយជ័យជម្នះ ចេសា បន្តប្រកួតជម្រុះជាបន្តបន្ទាប់ជាមួយ កីឡាការិនីហ្វីលីពីន Kaila Isip Napolis៕
 

© រក្សាសិទ្ធិដោយ thmeythmey.com