កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាការិនីល្បុក្កតោ ពុធ ចាន់ឆវី បានមេដាយប្រាក់
04, May 2023 , 5:54 pm        
រូបភាព

កីឡាការិនីល្បុក្កតោ ពុធ ចាន់ឆវី ទទួលមេដាយប្រាក់លើ​វិញ្ញាសាទ្វាមេគុនអាវុធនារីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២ នៅមជ្ឈមណ្ឌលជ្រោយចង្វា នាល្ងាចថ្ងៃទី​៤​ខែឧសភា នេះ។




ពុធ ចាន់ឆវី ទទួលបាន​ ៨,៤៧ពិន្ទុ ដោយ​ចាញ់​កីឡាការិនី​ហ្វីលីពីន
Angle Gwen Al Cances Derla។ កីឡាការិនីឥណ្ឌូណេស៊ី Deslya Anggraini បាន៨,៤២ពិន្ទុ កីឡាការិនីមីយ៉ា Myat Noe Wai បាន៧,៤២ពិន្ទុ និងកីឡាការិនីឡាវ Phone Sonesaisane បាន៧,៣៣ពិន្ទុ។

ម្ចាស់មេដាយមាស​៣​ដែលទទួលបានពីគុនល្បុក្កតោនោះ រួមមាន កីឡាករពន្លឺ ពេជ្រមរកត (សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោបុរស), កីឡាការិនី ម៉ៅ លក្ខិណា (សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោនារី) និងកីឡាករ គឹម ទិត្យសុវឌ្ឍនៈ (ទ្វាមេគុនអាវុធឥតមុខបុរស)៕

 


© រក្សាសិទ្ធិដោយ thmeythmey.com