ជាតិ
ក្រសួងអប់រំ ជ្រើសរើសនិស្សិតកម្ពុជា សម្រាប់អាហារូបករណ៍៦កន្លែង ទៅសិក្សានៅប្រទេសថៃ
05, May 2023 , 7:59 am        
រូបភាព
ដោយ៖ ទូច សូរិយា

ភ្នំពេញ៖ ក្រសួងអប់រំ ប្រកាសជ្រើសរើសអាហារូករណ៍ ចំនួន៦កន្លែងសិក្សា នៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃប្រទេសថៃ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤។  ការទទួលពាក្យ ចាប់ផ្តើមពីថ្ងៃនេះដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២៣។



បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន​ និងកីឡា អាហាររូបករណ៍ចំនួន៦ កន្លែង​ នឹងផ្តល់ជូននិស្សិតថ្នាក់បរិញ្ញាបត្រ។ ទន្ទឹមនឹងនេះ មានមុខជំនាញដូចជា Management Engineering និង Business Administration ចំនួន២នាក់ដូចគ្នា។
 
ចំពោះលក្ខខណ្ឌសញ្ញាបត្រ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របណ្តុះ បណ្តាលវិជ្ជាជីវៈកម្រិត៣ រៀនជាភាសាថៃ និងជាភាសាអង់គ្លេស-International Program ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ លើសពីនេះ មានការផ្តល់ជូនកន្លែងស្នាក់នៅ និងប្រាក់ អាហាររូបករណ៍ប្រចាំខែ។
 
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ៤:០០ ល្ងាច នៅការិយាល័យអាហាររូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហាររូបករណ៍។
 
សូមជម្រាបថា ការប្រលងនិងធ្វើនៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៨:០០ព្រឹក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ជាមួយគ្នានេះ ការប្រលងមាន២ដំណាក់កាលគឺ ការប្រលងសំណេរ និងការសម្ភាសន៍បេក្ខជនផ្ទាល់៕
 

Tag:
 អាហាររូបករណ៍
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com