កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះស៊ីហ្គេម៖ វៀតណាម ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយថៃ ក្រោយទម្លាក់ម៉ាឡេស៊ី
06, May 2023 , 4:35 pm        
រូបភាព
ក្រុមជម្រើសជាតិបាល់ទះវៀតណាម បានយកឈ្នះជម្រើសជាតិម៉ាឡេស៊ី ៣-0 សិតនៃពូលB ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី៦ ឧសភា។



ការប្រកួតសិតទី១ ក្រុមជម្រើសជាតិវៀតណាម បានឈ្នះមីយ៉ាន់ម៉ា ដោយលទ្ធផល២៥ ទល់១៨។ ចូលដល់សិតទី២ ម៉ាឡេស៊ី ប្រឹងវាយបកយកឈ្នះវិញដែរ ប៉ុន្តែមិនអាចទៅរួច ដោយបានត្រឹម២០គ្រាប់ ខណៈវៀតណាម នៅតែទទួលជ័យជម្នះដោយលទ្ធផល ២៥គ្រាប់។
 
ជ័យជម្នះ២សិតនេះ បានធ្វើឱ្យវៀតណាម មានប្រៀបយ៉ាងខ្លាំងលើម៉ាឡេស៊ី។ ក្នុងសិតទី៣ ម៉ាឡេស៊ី ក៏ប្រឹងប្រែងកែទម្រង់លេង ធ្វើឱ្យការប្រកួតកាន់តែស្វិតស្វាញជាងមុន ។ ប៉ុន្តែនៅតែមិនអាចយកឈ្នះវៀតណាមបាន។ ក្នុងសិតនោះ វៀតណាម ២៥-២៣ ម៉ាឡេស៊ី។
 
ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ហាលអាវ។ ចំណែកវៀតណាម និងថៃ ត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតជាមួយក្រុមមកពីពូលA មានកម្ពុជា និងឥណ្ឌូណេស៊ី ។

Tag:
 (បាល់ទះ
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com