កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរសាទរ! ក្រុមកីឡាករឈិនឡូនបានមេដាយមាស ក្រោយឈ្នះពិន្ទុក្រុមថៃ
06, May 2023 , 5:15 pm        
រូបភាព
សកម្មភាពប្រកួតរបស់ក្រុមកីឡាករឈិនឡូនជម្រើសជាតិកម្ពុជា។ រូបថត AKP
សកម្មភាពប្រកួតរបស់ក្រុមកីឡាករឈិនឡូនជម្រើសជាតិកម្ពុជា។ រូបថត AKP
ដោយ: រួបរួម
ក្រុមកីឡាករជម្រើសជាតិឈិនឡូនកម្ពុជា (Men’s Chinlone) ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃទី៦ ខែឧសភានេះ។ 
 
ក្នុងការប្រកួត កម្ពុជា បានយកឈ្នះថៃ ក្នុងលទ្ធផល ៣៤០ ទល់នឹង៣១០។ នាការប្រកួតជម្រុះ កម្ពុជាបានយកឈ្នះក្រុមថៃម្តងហើយក្នុងលទ្ធផល ៣២៧ ទល់នឹង៣០៦។ ក្រុមឡាវ (២៩៨ពិន្ទុ) និងក្រុមម៉ាឡេស៊ី (២៧៤ពិន្ទុ) បានមេដាយសំរឹទ្ធស្ទួន។
 
សមាសភាពកីឡាជម្រើសជាតិកម្ពុជារួមមាន ជាតិ ខេមរិន្ទ, ឈន សុខុម, ដែម ទីយ៉ា, ហេង រ៉ាវុធ, ហួត សុវុត្ថា, ណុំ ហាបឈុន, អ៊ុំ សានសូវិន, Sen SI E៕

 

 

© រក្សាសិទ្ធិដោយ thmeythmey.com