កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ប៉េតង់វាយគូនារីកម្ពុជា បានមេដាយប្រាក់ក្រោយចាញ់ក្រុមឡាវ ១៣-៤
09, May 2023 , 2:03 pm        
រូបភាព
ក្រុមកីឡាការិនីប៉េតង់វាយគូនារី ដែលមានកីឡាការិនី ធា សម្ផស្ស និង ជុំ ធីវណ្ណ ទទួលបានមេដាយប្រាក់ ក្រោយចាញ់ក្រុមឡាវ ដែលមានកីឡាការិនី Aly Sengchanphet និង Chindavone Sisavath ក្នុងលទ្ធផល ១៣-៤ នៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី៩ ខែឧសភា។
 
ម្ចាស់ផ្ទះកម្ពុជាមិនទាន់ឈ្នះមេដាយមាសឡើយពីកីឡាប៉េតង់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ ក្រុមកីឡាការិនីហ្វីលីពីន April Joy Rojas Alarcon និង Maria Corazon Cruz Soberre និងក្រុមថៃ Phantipha Wongchuvej និង Thongsri Thamakord ទទួលបានមេដាយសំរឹទ្ធស្ទួន៕

 

© រក្សាសិទ្ធិដោយ thmeythmey.com