កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ក្រុម​ប៉េតង់វាយចម្រុះ បានមេដាយ​ប្រាក់ក្រោយ​ចាញ់ក្រុមថៃ
09, May 2023 , 3:32 pm        
រូបភាព
ក្រុមកីឡាប៉េតង់វាយគូចម្រុះកម្ពុជា ដែលមានកីឡាករ សៅ សុភារ៉ាន់ និង កីឡាការិនី នុប ឆលីកា ទទួលបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រោយចាញ់ក្រុមថៃ Nantawan Fueangsanit និង Sarawut Srriboonpeng នៅវគ្គផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋានជាតិអូឡាំពិក រសៀលថ្ងៃទី៩ ខែឧសភា នេះ។
 
ក្រុមវៀតណាម Cong Tam Huynh និង Thi Thuy Kieu Nguyen បានមេដាយសំរឹទ្ធស្ទួនជាមួយក្រុមឡាវ Noy Manythone និង Tingxanh Keokannika៕
 
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមិនទាន់ទទួលបានមេដាយមាសឡើយពីកីឡាប៉េតង់។

 

© រក្សាសិទ្ធិដោយ thmeythmey.com