អន្តរជាតិ
បក្សជាតិថៃរួបរួមរបស់លោក ប្រាយុទ្ធ ត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាបក្សប្រឆាំង
17, May 2023 , 8:29 am        
រូបភាព
លោក Thanakorn Wangboonkongchana អនុប្រធានបក្សជាតិថៃរួបរួម។ រូបភាពបាងកកប៉ុស្តិ៍
លោក Thanakorn Wangboonkongchana អនុប្រធានបក្សជាតិថៃរួបរួម។ រូបភាពបាងកកប៉ុស្តិ៍
បក្សជាតិថៃរួមរួម (UTN) ដែលមានលោកប្រាយុទ្ធ ចន្ទអូចា ជាបេក្ខជននាយករដ្ឋមន្រ្តី ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាបក្សប្រឆាំង ដើម្បីត្រួតពិនិត្យលើការងាររបស់រដ្ឋាភិបាលថ្មី។ លោក Thanakorn Wangboonkongchana អនុប្រធានបក្សជាតិថៃរួមរួម បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៦ ខែឧសភា។

 
បក្សជាតិថៃរួបរួម នៅក្នុងការបោះឆ្នោតរើសតំណាងរាស្រ្តថៃក្នុងថ្ងៃទី១៤ ខែឧសភា ទទួលបានកៅអីរដ្ឋសភាចំនួន ៣៦កៅអី។ ក្រោយទទួលបានកៅអីតិចបែបនេះ លោក លោក Thanakorn Wangboonkongchana អនុប្រធានបក្សជាតិថៃរួមរួម បានអះអាងថា បក្សរបស់លោកត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាបក្សប្រឆាំង។ 
 
«បក្សជាតិថៃរួមរួម នឹងបន្តវត្តមាន។ យើងមានតំណាងរាស្រ្តជាង ៣០ ហើយប្រធានបក្ស និងអគ្គលេខាធិការបក្ស នឹងកាន់កិច្ចការរបស់បក្ស។ យើងអាចបំពេញការងារជាផ្នែកមួយនៃបក្សប្រឆាំង ដើម្បីត្រួតពិនិត្យលើការបំពេញការងាររបស់រដ្ឋាភិបាល។ លោក Thanakorn បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែឧសភា។ 
 
បក្សជាតិថៃរួមរួម ជាបក្សនយោបាយមួយ ដែលបានតែងតាំងលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ ជាប្រធានផ្នែកគោលនយោបាយរបស់បក្ស និងជាបេក្ខជននាយករដ្ឋមន្រ្តី។ 
 
ក្នុងកិច្ចសម្ភាសនៅវិមានរដ្ឋាភិបាលដដែលនេះ លោក Thanakorn បានឆ្លើយសំណួរអ្នកសារព័ត៌មានជាថ្មីពាក់ព័ន្ធនឹងការចាកចេញរបស់លោកប្រាយុទ្ធ ចេញពីនយោបាយថៃផង។ បើតាមអនុប្រធានបក្សរួបរួមជាតិថៃរូបនេះ វាអាចជាពេលវេលាល្អសម្រាប់លោកប្រាយុទ្ធ ក្នុងការសម្រាក បន្ទាប់ពីលោកបានខិតខំធ្វើកិច្ចការដ៏សំខាន់មួយនេះនៅរយៈពេល ៨ឆ្នាំកន្លងមក។ 
 
យ៉ាងណាមិញ លោក Thanakorn មិនច្បាស់ឡើយថាតើ លោកប្រាយុទ្ធនឹងលាលែងចេញពីតំណែងជាប្រធានគោលនយោបាយរបស់បក្សជាតិថៃរួបរួមឬយ៉ាងណា៕
 
 

Tag:
 ថៃ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com