ជាតិ
អត្ថបទពាណិជ្ជកម្ម
FoodSTEM គឺជាគម្រោងសហមូលនិធិរបស់សហភាពអឺរ៉ុប ក្រោមកម្មវិធី Erasmus+ ដើម្បីកសាងសមត្ថភាពផ្នែកឧត្តមសិក្សា
18, May 2023 , 3:08 pm        
រូបភាព
គម្រោងFoodSTEM ត្រូវបានបង្កើតឡើងដោយដៃគូសាកលវិទ្យាល័យកម្ពុជាចំនួន ៤ រួមមានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) សកលវិទ្យាល័យភូមិន្ទកសិកម្មសកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងដៃគូសាកលវិទ្យាល័យអឺរ៉ុបចំនួន ៣ គឺសកលវិទ្យាល័យលីយ៉ែ (Liege University) នៃប្រទេសប៊ែលហ្ស៊ីក វិទ្យាស្ថានសិកម្មនៅម៉ុងពើលីយេ​(Institut Agro​​ Montpellier) និង អ៊ីអិនប៉េទូលូ (INP Toulouse) នៃប្រទេសបារាំង ដែលមានជំនាញ បទពិសោធន៍ និងការបណ្ដុះបណ្ដាលក្នុងវិស័យកសិកម្ម កសិឧស្សាហកម្មនិងវិស័យកែច្នៃអាហារ។
 
ក្រោមក្របខណ្ឌនៃគម្រោង FoodSTEM មានសកម្មភាពសំខាន់ៗចំនួន៣៖
 
សកម្មភាពទី ១. បង្កើតវគ្គសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដែលទាក់ទងនឹងភាពជាសហគ្រិនក្នុងវិស័យកសិឧស្សាហកម្ម។ វគ្គសិក្សាចំនួន ៨ ត្រូវបានបង្កើតឡើង ដោយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាដៃគូនៅកម្ពុជា ដោយមានការគាំទ្រពីសាស្រ្តាចារ្យនៃសាកលវិទ្យាល័យជាដៃគូនៅអឺរ៉ុប។ ក្នុងនោះដែរថ្នាក់រៀនសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យដៃគូនៅកម្ពុជា ដើម្បីឲ្យនិស្សិតដែលទទួលយកវគ្គសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដែលបង្កើតឡើងក្រោមគម្រោង FoodSTEMប្រើប្រាស់។
 
សកម្មភាពទី២៖ ការបង្កើតកម្មវិធីថ្មីនៃថ្នាក់អនុបណ្ឌិត “សហគ្រិនក្នុងវិស័យឧស្សាហកម្មអាហារ” នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ 
 
សកម្មភាពទី៣៖ការលើកកម្ពស់ការអនុវត្តល្អក្នុងការកែច្នៃចំណីអាហារ​ការត្រួតពិនិត្យ គុណភាពអាហារ និងសុវត្ថិភាពចំណីអាហារ។ មន្ទីរពិសោធន៍កែច្នៃ អាហារកសិកម្មចំនួន ៣ និងមន្ទីរពិសោធន៍​សុវត្ថិភាពចំណីអាហារ ចំនួន ៣ត្រូវបានបង្កើតឡើងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យជាតិបាត់ដំបងសម្រាប់ជំនួយដល់និស្សិតក្នុងការអនុវត្តន៏ការបង្កើតផលិតផលសម្រាប់តេស្តនៅលើទីផ្សារ។
 


ការបង្កើតមន្ទីរពិសោធន៍ទាំងនេះ គឺដើម្បីបណ្តុះបណ្តាលដល់និស្សិត សហគ្រិនវ័យក្មេង ជាពិសេសសម្រាប់សហគ្រិននិស្សិត ដើម្បីផលិតនូវគម្រូផលិតផលអាហារ ឬដើម្បីកែលំអផលិតផល (Preincubation Program)។
 
នៅថ្ងៃទី២និងទី៣ខែឧសភាឆ្នា២០២៣គំរោង FoodSTEMបានរៀបចំកម្មវិធីAgri-Food dayដើម្បីប្រកួតប្រជៃញស្នាដៃនិសិត្សក្រោមប្រធានបទAgri-Food Challengeដែលមាននិស្សិតចូលរួមចំនួន១១ក្រុមមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន៥ក្រុម ពីសកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ១ក្រុម និងមកពីសកលវិទ្យាល័យជាតិបាត់ដំបងចំនួន ៥ក្រុម។ 
 
​ក្នុងកម្មវិធីAgri-Food dayនេះដែរក៏មានការចូលរួមតាំងពិពណ៏ផលិតផលអាហារកែច្នៃពីនិស្សិតនិងពីសហគ្រាសកែច្នៃអាហារធុនតូចនិងមធ្យម។ ការរៀបចំនេះគឺមានគោលបំណងដើម្បីជំរុញការស្រាវជ្រាវ អភិវឌ្ឍន៍ និងការច្នៃប្រឌិតថ្មីនៃផលិតផលអាហារ​ ផលិតផលសិកម្មនិងកសិឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា និងចូលរួមជំរុញសហគ្រិននិស្សិតក្នុងវិស័យកសិឧស្សាហកម្មនិងឧស្សាហកម្មអាហារដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕
 
(អត្ថបទពាណិជ្ជកកម្ម)
 











 
 

© រក្សាសិទ្ធិដោយ thmeythmey.com