ជាតិ
អត្ថបទពាណិជ្ជកម្ម
យុវជន​កម្ពុជា​ទទួល​បាន​បទពិសោធន៍​បច្ចេក​វិទ្យា​ថ្មី​នៅ​កូ​ឡា​ឡាំ​ពួរ ពី​ក្រុមហ៊ុន​ស្មា​ត​
25, May 2023 , 8:28 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៣: ក្រុមហ៊ុន Smart Axiata ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា បានរៀបចំ​ដំណើរ​កម្សាន្ត​អប់រំ​អំពី​បច្ចេកវិទ្យា​សម្រាប់​ជ័យលាភី​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​សហគ្រិនភាព SmartSpark ២០២២ និង​កម្មវិធី SmartEdu Unipreneur Learning Platform ២០២២ ទៅកាន់​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី ៩-១២ ឧសភា ២០២៣​។​

​ជ័យលាភី​ក្នុង​កម្មវិធី​ទាំងពីរ ទទួលបាន​ឱកាស​ទៅ​ទស្សនា​ស្វែងយល់​អំពី​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ការចាប់ផ្ដើម​អាជីវកម្ម​ផ្សេងៗ រួមមាន​ក្រុមហ៊ុន ADA នៃ Axiata Group  ក្រុមហ៊ុន REXXL  ធុរកិច្ច Eat x Dignity ធុរកិច្ច MRanti ធុរកិច្ច Masala Wheels ធុរកិច្ច PitchIn ធុរកិច្ច​សង្គម Impact Hub KL ធុរកិច្ច ReSkills និង គម្រោង​ផ្តួចផ្តើម Biji Biji ជាដើម​។​
 
​ដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ណែនាំ​អ្នកចូលរួម​អំពី​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា និង​គំរូ​អាជីវកម្ម​ថ្មីៗ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ បន្ថែម​ពីនេះ​ផងដែរ ឱកាស​សិក្សា​មួយ​នេះ ក៏បានផ្តល់​ឲ្យ​ពួកគេ​នូវ​បទពិសោធន៍​ថ្មី​ប្លែកៗ និង​ទស្សនវិស័យ​ដ៏​មានតម្លៃ ដែល​ពួកគេ​អាច​ប្រើប្រាស់​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​របស់​កម្ពុជា​ផងដែរ​។​
 



ក្រុមហ៊ុន Smart Axiata តែងតែ​ឈានមុខ​គេ​ក្នុងការ​វិនិយោគ​លើ​ទេពកោសល្យ​ក្នុងស្រុក និង​អភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ពេលអនាគត​។ លោក Ziad Shatara នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន Smart Axiata តែងតែ​ផ្តល់​អទិភាព​ដល់​ការវិនិយោគ និង​កសាង​សមត្ថភាព​របស់​ប្រជាជន​កម្ពុជា​។ យើង​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ ក្នុងការ​គាំទ្រ​ប្រជាជន​ក្នុង​តំបន់ និង​ជួយ​ពួកគេ​ឱ្យសម្រេចបាន​នូវ​សក្តានុពល​ពេញលេញ​របស់​ពួកគេ​។ ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​មួយ​នេះ គឺ​គ្រាន់តែ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​យើង​បាន​អនុវត្ត​ដើម្បី​បំផុសគំនិត និង​លើកកម្ពស់​ទេពកោសល្យ​វ័យក្មេង ដើម្បី​លើកស្ទួយ​វប្បធម៌​ឧត្តមភាព ឬ​ភាពល្អ​ឥតខ្ចោះ​នៅ​កម្ពុជា​»​។​
 
​តាំងពីដើម​មក ក្រុមហ៊ុន Smart Axiata បាននិងកំពុង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការកសាង​សមិទ្ធផល​ជាតិ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​របស់ខ្លួន​នៅតាម​តំបន់​ជនបទ និង​តំបន់​ដាច់ស្រយាល ដោយ​ផ្តល់នូវ​ការ​សេវាកម្ម​ទំនាក់ទំនង​ក្នុងតម្លៃ​សមរម្យ និង​អាច​ទុកចិត្តបាន​ដល់​សហគមន៍ ដែល​នៅ​តំបន់​ដាច់ស្រយាល​។ បន្ថែម​ពីនេះ​ផងដែរ ក្រុមហ៊ុន Smart Axiata ក៏បាន​ផ្តួចផ្តើម​នូវ​កម្មវិធី​អក្ខរកម្ម​ឌីជីថល ដោយ​លើកកម្ពស់ និង​កសាង​សមត្ថភាព​យុវជន និង​ប្រជាជន​កម្ពុជា ឲ្យ​មាន​លទ្ធផល​បំពេញ​លក្ខខណ្ឌ​នៃ​ជំនាញ​នានា ដែលមាន​តម្រូវការ​បច្ចេកវិទ្យា​ខ្ពស់​។ ជាងនេះទៅទៀត ក្រុមហ៊ុន​បាននិងកំពុង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាម​ប្រព័ន្ធ​ឌីជីថល​ផងដែរ​។​


 
​តាមរយៈ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ ដូចជា​កម្មវិធី​ព​ន្លឿ​ន​ធុរកិច្ច​សង្គម និង​ប្រព័ន្ធ​ទូទាត់​ឌីជីថល (E-Top Up) ក្រុមហ៊ុន Smart Axiata បាននិងកំពុង​ជំរុញ​ការច្នៃប្រឌិត និង​សហគ្រិនភាព​ក្នុងចំណោម​ប្រជាជន​កម្ពុជា បង្កើត​ឱកាស​ការងារ​កាន់តែច្រើន និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ផងដែរ​។ ជារួម ការចូលរួមចំណែករ​បស់​ក្រុមហ៊ុន Smart Axiata ដើរតួ​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​គុណ​ភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​។​
 
​ដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នេះ គ្រាន់តែ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដែល​ក្រុមហ៊ុន​បាន​អនុវត្ត ដើម្បី​បង្កើត​ឱកាស​សម្រាប់​យុវជន​កម្ពុជា និង​កសាង​សមត្ថភាព​បច្ចេកវិទ្យា​របស់​ប្រទេស​។​
 
​អ្នកចូលរួម​កម្មវិធី SmartSpark និង SmartEdu ULP បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Smart Axiata សម្រាប់​ឱកាស​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ទទួលបាន​បទពិសោធន៍​ពី​បច្ចេកវិទ្យា​ថ្មីៗ ដែល​ពួកគេ​ជឿជាក់ថា​នឹង​ជួយ​ពួកគេ​ក្នុង​អាជីព​របស់​ពួកគេ​។ ពួកគេ​បាន​និយាយថា ដំណើរ​កម្សាន្ត​នេះ​បាន​បើក​គំនិត​របស់​ពួកគេ​ចំពោះ​លទ្ធភាព​ថ្មីៗ​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ជំរុញ​ពួកគេ​ឱ្យ​បន្ត​ការច្នៃប្រឌិត​នៅ​កម្ពុជា​។​
 



​ដំណើរ​កម្សាន្ត​នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង និង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart Axiata ក្នុងការ​វិនិយោគ​លើ​យុវជន​ដែលមាន​ទេពកោសល្យ​របស់​ប្រទេស​កម្ពុជា និង​ការជំរុញ​សេដ្ឋកិច្ច​ឌីជីថល​របស់ប្រទេស​កម្ពុជា​។​
 
​អំពី​ក្រុមហ៊ុន Smart 
​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៧​លាន ៥​សែន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។
​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។  Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​
 
​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas​។ ក្រុមហ៊ុន Smart មាន​ចក្ខុវិស័យ​ក្លាយជា​ក្រុមហ៊ុន​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។
​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (​មួយ​ពាន់​) នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​។ Smart ជីវិត​រស់​រវើក​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com