កាក់សេន (KAKCENT) ដែលជាសហគមន៍ឌីជីថលផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនឈាន មុខគេមួយនៅលើបណ្តាញសង្គម Facebook និង Instagram បានប្រកាសបោះពុម្ពសៀវភៅដំបូងរបស់ខ្លួនជាផ្លូវការ ជាមួយបេសកកម្មមួយគឺលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជា។ ស្នាដៃសៀវភៅ "លុយ និងជីវិត ភាគទី១" គឺជាញើសឈាមនៃការខិតខំប្រឹងប្រែងរបស់កាក់សេន (KAKCENT) អស់រយៈពេល បីឆ្នាំកន្លងមកនេះ។
សៀវភៅ "លុយ និងជីវិត ភាគទី១" កំពុងត្រូវបានដាក់ឱ្យបញ្ជាទិញទុកមុនក្នុងតម្លៃពិសេសត្រឹមតែ ៣២០០០ រៀលប៉ុណ្ណោះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣។ គោលបំណងរបស់សៀវភៅនេះ គឺចង់លើកទឹកចិត្តដល់ប្រជាជនកម្ពុជាឱ្យចាប់ផ្តើមរៀនស្វែងយល់អំពីតួនាទីនិងសារសំខាន់នៃលុយកាក់ ដើម្បីផ្សារភ្ជាប់ទៅនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេឱ្យកាន់តែច្បាស់។
ក្រុមការងារ កាក់សេន (KAKCENT) បានបញ្ចូលចំណេះដឹង និងបទពិសោធន៍ទាំងអស់ដែលពួកគេមានទៅក្នុងសៀវភៅនេះ ដោយសង្ឃឹមថាអ្នកអាននឹងទទួលបានចំណេះ និងរៀនបាននូវយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលពួកគេអាចអនុវត្តបានភ្លាមៗ។
«នៅ កាក់សេន (KAKCENT) យើងជឿជាក់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះមួយដ៏សំខាន់ដើម្បីរស់នៅជីវិតប្រកបដោយភាពល្អប្រសើរ។ បេសកកម្មរបស់យើងគឺផ្ដល់ជូនប្រជាជនកម្ពុជានូវចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីឲ្យពួកគាត់អាចសម្រេចចិត្តលើកិច្ចការផ្នែកហិរញ្ញវត្ថុរបស់ខ្លួនប្រចាំថ្ងៃបានត្រឹមត្រូវ។ ជាមួយការចេញផ្សាយសៀវភៅដំបូងរបស់ពួកយើង យើងសង្ឃឹមថាស្នាដៃនេះនឹងក្លាយជាកាតាលីករមួយដ៏សំខាន់ ដែលនឹងជំរុញដល់ការអភិវឌ្ឍនៃវិស័យអក្ខរកម្មហិរញ្ញវត្ថុផ្ទាល់ខ្លួននៅកម្ពុជា។» នេះបើតាមការលើកឡើងរបស់ប្រធាននិពន្ធនៅកាក់សេន កញ្ញា លឹម ឆរិកា។
តម្លៃលក់ជាផ្លូវការរបស់សៀវភៅ "លុយ និងជីវិត ភាគទី១" នឹងមានតម្លៃពេញ ៤៤០០០ រៀល។ ប៉ុន្តែអ្នកទិញ ដែលមានចំណាប់អារម្មណ៍អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនៅពេលឥឡូវនេះ តាមរយៈការកក់ទុកមុនដោយទាក់ទងទៅកាន់គេហទំព័រផ្លូវការរបស់ កាក់សេន (KAKCENT) នៅលើ Facebook Instagram ឬ Telegram បាន។
"លុយ និងជីវិត ភាគទី១" គ្របដណ្តប់លើប្រធានបទជាច្រើន រួមមានការគ្រប់គ្រងចំណូល ចំណាយ និងវិធីផ្សេងៗដើម្បីសន្សំលុយប្រកបដោយប្រសិទ្ធភាព។ សៀវភៅនេះជាសៀវភៅមួយដែលមិនគួរខ្វះសម្រាប់អ្នកដែលចង់ទទួលបានការយល់ដឹងកាន់តែច្បាស់អំពីលុយ និងរបៀបប្រើប្រាស់វាដោយឆ្លាតវៃ។
កញ្ញា លឹម ឆរិកា បានបន្ថែមថា "ក្រុមការងារយើងពិតជារំភើបណាស់ដែលមានឱកាសបានចែករំលែកចំណេះដឹង ទៅកាន់សាធារណជនតាមរយៈសៀវភៅនេះ។ យើងសង្ឃឹមថាវានឹងផ្តល់ជាចំណេះដឹង កម្លាំងចិត្ត និងប្រាជ្ញាស្មារតីដល់ប្រជាជនកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេឲ្យកាន់តែប្រសើរ ហើយព្រមទាំងអាចរស់នៅជីវិតដែលមានសេរីភាពផ្នែកហិរញ្ញវត្ថុ"។
ទំនាក់ទំនង៖
កញ្ញា លឹម ឆរិកា
ទូរសព្ទ : +855 77 57 96 69 / +855 98 74 89 89
អាស័យដ្ឋាន : ផ្ទះលេខ៥៨៣ មហាវិថីឧកញ៉ាឃ្លាំងមឿង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
(អត្ថបទពាណិជ្ជកម្ម)