ជាតិ
សត្វត្រយងចង្កំកស ញាស់កូនបាន១៣ក្បាល នារដូវបន្តពូជនេះ
28, May 2023 , 10:29 pm        
រូបភាព
រូបភាពពីហ្វេសផេកអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)
រូបភាពពីហ្វេសផេកអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)
នារដូវបន្តពូជឆ្នាំ២០២៣នេះ សត្វត្រយងចង្កំកសចំនួន៨សំបុក ក្នុងចំណោម១៣សំបុក នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី បានញាស់កូន១៣ក្បាលបន្ថែមទៀត ដែលនេះជាសញ្ញាល្អមួយក្នុងការអភិរក្សសត្វកម្រជិតផុតពូជ នៅកម្ពុជា។



បើតាមលទ្ធផលអង្កេតរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) ចំនួនសំបុកនៅក្នុងរដូវបន្តពូជឆ្នាំ២០២៣នេះ មានការកើនឡើង បើប្រៀបធៀបនឹងរដូវបន្តពូជក្នុងរយៈពេល៥រដូវកាលចុងក្រោយ។ ទន្ទឹមនឹងនេះ វាក៏ជាសញ្ញាល្អមួយសម្រាប់ដែនជម្រកសត្វព្រៃលំផាត់សម្រាប់គាំទ្រដល់ការរស់នៅនិងការបន្តពូជរបស់សត្វត្រយងចង្កំកសផងដែរ។

រូបភាពពីហ្វេសផេកអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)

តែយ៉ាងណា ក៏មានចំនួនសំបុកបរាជ័យក្នុងការបន្តពូជផងដែរ ហើយកត្តាដែលនាំដល់ការបរាជ័យភាគច្រើនគឺដោយសាររងការរំខានពីសកម្មភាពមនុស្សធ្វើឱ្យសត្វបោះបង់សំបុក។ ក្រៅពីនេះ ក៏មានការរំខានពីសត្វដទៃដូចជា ក្អែក ពពួកខ្លែង និងស្ទាំងជាដើម។
 
ទន្ទឹមនឹងនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) ប្ដេជ្ញាបន្តខិតខំប្រឹងប្រែង ដោយសហការជាមួយមន្ត្រីឧទ្យានុរក្សក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងការល្បាតការពារសំបុកសត្វត្រយងចង្កំកស និងបង្កើនការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមការពារសត្វកម្រជិតផុតពូជនៅក្នុងប្រទេសកម្ពុជាផងដែរ៕
 
រូបភាពពីហ្វេសផេកអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)
រូបភាពពីហ្វេសផេកអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)

Tag:
 ត្រយងចង្កំកស
 ដែនជម្រកសត្វព្រៃលំផាត់
 រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com