ជាតិ
អត្ថបទពាណិជ្ជកម្ម
មន្ទីរពេទ្យ​ទន្តសាស្ត្រ រំចង់ បើក​វគ្គបណ្ដុះបណ្ដាល​ពង្រឹង​ជំនាញសង្គ្រោះបឋម​ និងសង្គ្រោះបន្ទាន់ក្នុងជំនាញទន្តសាស្ត្រ
29, May 2023 , 4:19 pm        
រូបភាព
មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បាន​​រៀបចំ​សិក្ខាសាលា​បណ្ដុះ​បណ្ដាល​មួយ នា​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បី​ជួយ​បំប៉ន​ជំនាញ​ផ្នែក ​«សង្គ្រោះបឋម​និង​សង្គ្រោះ​បន្ទាន់​ក្នុង​ជំនាញ​ទន្តសាស្ត្រ» ដល់​ក្រុមគ្រូពេទ្យ និងបុគ្គលិក​ទន្តសាស្ត្រ​នៅ​ប្រទេស​កម្ពុជា។
 
សិក្ខាសាលា​រយៈពេលមួយថ្ងៃពេញនេះរៀបចំឡើង​ដើម្បី​លើក​កម្ពស់​ជំនាញ និងចំណេះដឹងរបស់​ទន្តពេទ្យ​ និង​បុគ្គលិក​ផ្នែកទន្តសាស្ត្រ ក្នុងការដោះស្រាយ​ស្ថានភាពសង្គ្រោះបន្ទាន់ ដែលអាចកើតមានឡើង ក្នុងអំឡុងពេល​ប្រតិបត្តិការព្យាបាលជំងឺមាត់ធ្មេញ។ 
 


ការបណ្ដុះបណ្ដាលនេះ ​ផ្ដល់ដោយ​អ្នកជំនាញដ៏ល្បីឈ្មោះពីររូប ដោយ​មួយ​រូប​គឺ​លោក​វេជ្ជបណ្ឌិត គា សុខឡេង ឯកទេស​ង្គ្រោះបន្ទាន់ និង​ប្រពោធនកម្មជំងឺកម្រិតធ្ងន់ (ICU) ដែល​ជា​សាស្ត្រាចារ្យ​បង្រៀននៅសាកលវិទ្យាល័យ អន្តរជាតិ ពុធ្ធិសាស្រ្ត និងសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំង​ជា​ប្រធាន​គ្រប់គ្រង់នៅ​មន្ទីរ​ពហុព្យាបាលអន្តរជាតិ ខេម៉ា សាខា​បឹងកេងកង និងមួយរូបទៀត គឺទន្តបណ្ឌិត យស់ ចាន់ថូ ​ឯកទេស​សុខភាពមាត់ធ្មេញកុមារនៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ជាប្រធានសមាគមន៍ទន្តពេទ្យកុមារ ជាក្រុមប្រឹក្សាភិបាលនៃសមាគមន៍ពត់ធ្មេញ និងសមាគមន៍ទន្តពេទ្យកម្ពុជា និងជាប្រធានផ្នែកពេទ្យធ្មេញកុមារ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យអន្តរជាតិ។ 
 
ក្នុងឱកាស​សិក្ខាសាលានេះ​ដែរ វាគ្មិនទាំងពីររូបបាន​ផ្ដល់នូវ​ចំណេះ​ដឹង ​និង​បទពិសោធន៍​ដ៏មានតម្លៃ ដល់សិក្ខាកាមដែលបានចូលរួម ។  
 
មន្ទីរពេទ្យ​ទន្តសាស្ត្រ រំចង់ មានមោទកភាព ​ក្នុងការផ្ដល់​នូវ​សេវាព្យាបាល​និងថែទាំ​សុខភាពមាត់ធ្មេញ​ប្រកប​ដោយ​គុណភាព ដល់​ប្រជាជន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និងមកពីបណ្ដា​ប្រទេស​នៅ​ជុំវិញពិភលោក។ មន្ទីរពេទ្យ​ទន្តសាស្ត្រ​ រំចង់ មាន​ក្រុម​ទន្តបណ្ឌិត ​និង​គ្រូពេទ្យ​ដែលមានជំនាញ ​និងបទពិសោធន៍ខ្ពស់ ក្នុងនោះរាប់ទាំង​ទន្តពេទ្យ អ្នកឯកទេស និង​បុគ្គលិកជំនួយការ ដែលធ្វើការរួមគ្នាដើម្បីធានាថា អ្នកជំងឺទទួលបាន​នូវការព្យាបាល ​និងថែទាំ​ដ៏ល្អប្រសើរបំផុត​ដែលអាចរកបាន។ មន្ទីរពេទ្យ​ក៏បំពាក់ទៅដោយ​សម្ភារបរិក្ខារ​ទំនើប និង​បច្ចេកវិទ្យា​ចុងក្រោយបំផុត ដើម្បីផ្ដល់​នូវ​សេវាព្យាបាល​និងថែទាំ​សុខភាពមាត់ធ្មេញ ដែលរួមមានដូចជា ការបង្ការ ព្យាបាល​កែលម្អ​ និង​សោភ័ណភាពមាត់ធ្មេញជាដើម​ ។ 
  


លោកទន្តបណ្ឌិត ទិត ហុងយឺ នាយក​មន្ទីរពេទ្យ​ទន្តសាស្ត្រ រំចង់ បាន​មានប្រសាសន៍​ដូច្នេះថា៖ «យើង​មានការប្ដេជ្ញាចិត្ត​ខ្ពស់ ​ដើម្បី​សេវាសុខភាពមាត់ធ្មេញ​ដែលមាន​គុណភាព​ខ្ពស់​បំផុត ដល់អ្នកជំងឺ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​អ្នក​ជំងឺមកពីជុំវិញពិភពលោកដែរ។ ក្រុម​ទន្តពេទ្យ​ និងបុគ្គលិកវេជ្ជសាស្ត្ររបស់​យើង ​បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈខ្ពស់ ដើម្បីធានាថា អ្នកជំងឺរបស់យើង ទទួលបានការថែទាំ​ដ៏ល្អបំផុត ហើយ​យើងខ្ញុំ​មានមោទកភាព ​ដែល​មានលទ្ធភាពផ្ដល់​សេវាព្យាបាលធ្មេញប្រកបដោយគុណភាពខ្ពស់ ជូនដល់អ្នកជំងឺគ្រប់មជ្ឈដ្ឋាន។» 
 
លោកទន្តបណ្ឌិត​បានបន្ត​ថា សិក្ខាសាលា​ស្ដីពី​ការសង្គ្រោះបឋម ​និង​សង្គ្រោះបន្ទាន់​ នៅក្នុង​ជំនាញ​ទន្តសាស្ត្រ​ ដែល​បានធ្វើឡើង​កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ គឺជា​ឧទាហរណ៍មួយ​នៃការប្ដេជ្ញាចិត្តរបស់​មន្ទីរពេទ្យ​ទន្ត​សាស្ត្រ រំចង់ ក្នុងការផ្ដល់នូវ​ការព្យាបាល និងថែទាំសុខភាពមាត់ធ្មេញដ៏ល្អបំផុតជូន​ដល់​អ្នកជំងឺ។ 


 
មន្ទីរពេទ្យ​ទន្តសាស្ត្រ រំចង់ តែងតែ​រៀបចំ​ព្រឹត្តិការណ៍​ និង​សិក្ខាសាលា​ជាប្រចាំ ដើម្បី​បំពាក់បំប៉ន​ជំនាញ​បន្ថែម​ដល់​​បុគ្គលិករបស់ខ្លួន ក៏ដូចជាផ្ដល់​ឱកាស​ដល់ពួកគេ ដើម្បីពង្រឹង​ចំណេះដឹង​​បន្ថែមទៀតផងដែរ ។
 
ទន្ទឹម​នឹងនេះ​ដែរ សិក្ខាសាលា​ក៏​បើក​​ចំហ​សម្រាប់​ការចូលរួម ពី​សំណាក់​គ្រូពេទ្យ​ និង​បុគ្គលិក​ផ្នែក​ទន្តសាស្ត្រ​ មកពី​មជ្ឈដ្ឋានក្រៅពីមន្ទីរពេទ្យ​ទន្តសាស្ត្រ រំចង់ ដែរ ដោយសារ​មន្ទីរពេទ្យ​មាន​គោលបំណង​ចែករំលែក​ចំណេះដឹង និងជំនាញ​ឯកទេសរបស់ខ្លួន និងចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យទន្តសាស្ត្រ​ នៅក្នុង​ប្រទេស​កម្ពុជា៕
 
 





(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com