ជាតិ
សង្គមជាតិ
កម្មករមានពិការភាពអាចចេញពីធ្វើការមុន១៥នាទី ដោយមិនត្រូវកាត់ប្រាក់ខែ បុគ្គលិកមានពិការភាព ដែលបម្រើការងារក្នុងរោងចក្រមួយ ក្នុងខេត្តតាកែវ
× លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានណែនាំទៅម្ចាស់រោងចក្រ-សហគ្រាស ឲ្យអនុញាតឲ្យកម្មករនិយោជិត អាចចេញពីធ្វើការមុន១៥នាទី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគេ ក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់ពួកគេ។
លោក អ៊ិត សំហេង ចេញសេចក្តីជូនដំណឹងអំពីគោលការណ៍នេះ ទៅតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងច្បាប់ស្តីពីការងារ។ ក្នុងសេចក្តីជូបដំណឹង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋមន្រ្តីការងារ ប្រាប់ម្ចាស់រោងចក្រ-សហគ្រាស ឲ្យរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត ដែលចេញមុនម៉ោងធ្វើការ១៥នាទី៕
© រក្សាសិទ្ធិដោយ thmeythmey.com