កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អគ្គលេខាប៉ារ៉ាហ្គេម ថា កុំសម្លឹងមើលពិការភាពរបស់អត្តពលិក តែត្រូវមើលពីសមត្ថភាព
07, Jun 2023 , 6:05 pm        
រូបភាព
លោក យី វាសនា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ពាក់អាវធំព័ណ៌លឿង បំពាក់មេដាយ និងសំណេះសំណាលជាមួយអត្តពលិកប៉ារ៉ាហ្គេម ។
លោក យី វាសនា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ពាក់អាវធំព័ណ៌លឿង បំពាក់មេដាយ និងសំណេះសំណាលជាមួយអត្តពលិកប៉ារ៉ាហ្គេម ។
លោក យី វាសនា  អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម អំពាវនាវឱ្យពលរដ្ឋ និងអ្នកគាំទ្រទាំងអស់ កុំវាយតម្លៃលើពិការភាពរបស់អត្តពលិកប៉ារ៉ាហ្គេម ប៉ុន្តែត្រូវមើលលើសមត្ថភាពរបស់ពួកគេ។ លោក ថ្លែងបែបនេះ ក្រោយពីអត្តពលិកបាល់បោះរទេះនារីកម្ពុជា សម្រេចបានមេដាយប្រាក់ ក្រោយចាញ់ក្រុមថៃ នាវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសា៥ទល់៥នាក់ នាថ្ងៃទី៧ មិថុនា នាពហុកីឡដ្ឋានមរតកតេជោ។



ទោះបីជាក្រុមកម្ពុជា បានត្រឹមមេដាយប្រាក់ក្តី ក៏លោក យី វាសនា មើលឃើញថា កម្រិតលេងរបស់អត្តពលិកកម្ពុជា ធ្វើបានល្អ ។ ដូច្នេះលោក ស្នើឱ្យអ្នកគាំទ្រសម្លឹងមើលសមត្ថភាពលេងរបស់អត្តពលិកប៉ារ៉ាហ្គេម ជាជាងមើលលើពិការភាព។ ជាពិសេសត្រូវចូលរួមលើកទឹកចិត្តគាំទ្រដល់ពួកគេ។
 
ទស្សនាវីដេអូសម្ភាស៖



ដ្បិតចាញ់ថៃ លើវិញ្ញាសា៥ទល់៥នេះក្តី តែក៏ក្រុមបាល់បោះរទេះកម្ពុជា បានសម្រេចមេដាយមាសមួយដែរ លើវិញ្ញាសា៣ទល់៣។ កម្ពុជា សម្រេចមេដាយមាសនេះ ក្រោយយកឈ្នះថៃ ដោយលទ្ធផលប្រផិតប្រផើយ ១១-៩ ពិន្ទុ។
 

Tag:
 បាល់បោះ
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com