ជាតិ
ក្រសួងអប់រំ ផ្តល់សម្ភារសិក្សាដល់សាលារៀន៥ នៅឃុំរ៉ាយប៉ាយ ដើម្បីពង្រឹងគុណភាពសិក្សា
10, Jun 2023 , 6:59 pm        
រូបភាព
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ និងសហការី  ក្នុងពិធីប្រគល់សម្ភារៈ ដល់សាលារៀនទាំងប្រាំ នៅឃុំរាយប៉ាយ រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា front
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ និងសហការី ក្នុងពិធីប្រគល់សម្ភារៈ ដល់សាលារៀនទាំងប្រាំ នៅឃុំរាយប៉ាយ រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា front
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ សាលារៀន ចំនួន៥ ក្នុងឃុំរាយប៉ាយ ខេត្តកំពង់ចាម ទទួលបានសម្ភារជំនួយសិក្សា ពីក្រសួងអប់រំ យុវជន និងកីឡា។ ការផ្ដល់សម្ភារទាំងនេះ ជាផ្នែកមួយ ពង្រឹងគុណភាពអប់រំ នៅកម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ នាថ្ងៃទី៩ ខែមិថុនា។

 
៦ខែនេះ សាលារៀនក្នុងឃុំរាយប៉ាយ ខេត្តកំពង់ចាម ទទួលបានការសាងសង់អាគារសិក្សា និងបំពាក់បរិក្ខានានា ជាពិសេសបណ្ណាល័យ ដែលតភ្ជាប់អ៊ីនធឺណិត ដើម្បីសម្រួលដល់សិស្សានុសិស្ស ក្នុងការស្រាវជ្រាវបន្ថែមបន្ទាប់ពីការសិក្សាក្នុងថ្នាក់រៀន។ មិនតែប៉ុណ្ណោះក្នុងឃុំរាប៉ាយ ទាំងមូលក៏មានការជួសជុលផ្លូវថ្នល់ ដែលជាផ្លូវក្រាលកៅស៊ូចម្ងាយ ២៧គីឡូម៉ែត្រ ផ្លូវប៉េតុងចំនួន ៣ខ្សែ ការស្តារប្រឡាយចំនួន ៤ខ្សែ និងការបំពាក់អំពូលសូឡារ តាមដងផ្លូវផងដែរ។ នេះបើតាមលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ ដែលបានថ្លែងក្នុងពិធីសម្ពោធអគាសិក្សា ដែលស្ថិតនៅក្នុងឃុំរាយប៉ាយ ។ 
 
អនុវិទ្យាល័យ ឧត្តមទួលបី បានដាក់ឱ្យប្រើប្រាស់ អគារសិក្សាថ្មីចំនួន ២ខ្នង ,ទីចាត់ការថ្មី ១ខ្នង ,បណ្តាល័យថ្មីដែលបំពាក់អ៊ីនធឺណិត សម្រាប់សិក្សាភាសាអង់គ្លេស ,ការសិក្សាតាមប្រព័ន្ធអនឡាញ និងសមិទ្ធផលនានា សម្រាប់វិស័យអប់រំ ក្នុងឃុំរាយប៉ាយ ។ ទន្ទឹមនឹងនេះ ក៏មានការប្រគល់នូវកាតាប ប៊ិក និងសៀវភៅសរសេរ មួកសុវត្ថិភាព ចំនួន១៦០មួក ផងដែរ។ 
 
ជាមួយគ្នានេះ សាលារៀនចំនួនប្រាំ ដែលទទួលបានសម្ភារៈកុំព្យូទ័រ សម្រាប់គុណភាពសិក្សាទាំងនោះរួមមាន សាលាបឋមសិក្សា និងអនុវិទ្យាល័យ រាយប៉ាយ ទទួលបានកុំព្យូទ័រ ៤គ្រឿង។ រីឯ សាលាបឋមសិក្សា កន្លែងរុន ចំនួន២គ្រឿង។  ចំណែក សាលាបឋមសិក្សា ទួលវិហារ ចំនួន២គ្រឿងដែរ។ ចំពោះ សាលាបឋមសិក្សា ទួលបី ៥គ្រឿង។ និងសាលាបឋមសិក្សា គកក្របី ២គ្រឿង ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com