អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី Berlusconi បានស្លាប់នៅអាយុ ៨៦ឆ្នាំ
12, Jun 2023 , 4:59 pm        
រូបភាព
លោក Silvio Berlusconi  អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី ។ រូបភាពពី AFP ។
លោក Silvio Berlusconi អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី ។ រូបភាពពី AFP ។
អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Silvio Berlusconi បានស្លាប់កាលពីថ្ងៃទី១២ ខែមិថុនា នៅមន្ទីរពេទ្យ San Raffaele ក្នុងទីក្រុង Milan នៅអាយុ ៨៦ឆ្នាំ។

 
លោក Berlusconi ជាមេដឹកនាំគណបក្សនយោបាយ Forza Italia។ អ្នកជំនួញមហាសេដ្ឋីរូបនេះបានបង្កើតក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតរបស់ប្រទេសអ៊ីតាលី មុនពេលផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅក្នុងប្រទេសតាមរយៈការកាន់តំណែងនាយករដ្ឋមន្ត្រីយូរជាងគេរបស់អ៊ីតាលី។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Berlusconi មានជំងឺមហារីកឈាមអស់មួយរយៈ ហើយជំងឺនេះបានវិវត្តទៅដល់ឆ្លងមេរោគដល់សួត។ 
 
ស្របពេលដែលគណបក្សរបស់លោក Berlusconi ជាផ្នែកមួយនៃសម្ព័ន្ធស្តាំនិយមរបស់នាយករដ្ឋមន្ត្រី Giorgia Meloni បច្ចុប្បន្ន ក៏លោកមិនមានតួនាទីនៅក្នុងជួររដ្ឋាភិបាលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការស្លាប់របស់លោក Berlusconi ទំនងជាធ្វើឱ្យនយោបាយអ៊ីតាលីមានអស្ថិរភាពនៅក្នុងប៉ុន្មានខែខាងមុខនេះ។
 
អតីតនាយករដ្ឋមន្រ្តីអ៊ីតាលីរូបនេះ ពោរពេញដោយរឿងអាស្រូវជាច្រើនចាប់តាំងពីអំពើពុករលួយ និងបញ្ហាផ្លូវភេទជាដើម។ លោកក៏ធ្លាប់ជាម្ចាស់ក្លិប AC Milan ដ៏ល្បីឈ្មោះផងដែរ៕
 

Tag:
 អ៊ីតាលី
  Silvio Berlusconi
© រក្សាសិទ្ធិដោយ thmeythmey.com