ជាតិ
សង្គមជាតិ
លោក ឌុក ដេត យកនំបញ្ចុកសម្លប្រហើរខ្មែរ ដាក់បង្ហាញក្នុងកម្មវិធីអាហារអាស៊ាន នៅម៉ាឡេស៊ី
13, Jun 2023 , 4:50 pm        
រូបភាព
ភ្នំពេញ៖ លោក ឌុក ដេត ជាចុងភៅតំណាងឱ្យកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីសិក្ខាសាលាអាហារអាស៊ាន (ASEAN Workshop on Food Packaging, Sustainability and Trade for the Global Market) នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៣-១៤ ខែមិថុនា។ ចុងភៅល្បីប្រចាំខេត្តសៀមរាបរូបនេះ បានធ្វើនំបញ្ចុកសម្លប្រហើរខ្មែរ ដាក់បង្ហាញក្នុងកម្មវិធីសិក្ខាសាលានោះ ដើម្បីឱ្យអ្នកចូលរួមបានភ្លក្ស និងស្គាល់ម្ហូបរបស់ខ្មែរកាន់តែច្រើន។



លោក ឌុក ដេត​ ជាចុងភៅនៅភោជនីយដ្ឋានសួនមេអំបៅ ខេត្តសៀមរាប បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាអាហារអាស៊ាន (ASEAN Workshop on Food Packaging, Sustainability and Trade for the Global Market) តំណាងឱ្យកម្ពុជា ក្នុងចំណោមចុងភៅល្បីៗតំណាងឱ្យប្រទេសចំនួន៨ ក្នុងតំបន់អាស៊ាន។ លោក ឌុក ដេត បានយកនំបញ្ចុកសម្លប្រហើរខ្មែរ ដាក់បង្ហាញក្នុងកម្មវិធីសិក្ខាសាលារយៈពេល២ថ្ងៃ ដើម្បីផ្សព្វផ្សាយម្ហូបប្រពៃណីខ្មែរឱ្យគេបានស្គាល់កាន់តែច្រើន និងបានភ្លក្សរសជាតិម្ហូបខ្មែរផងដែរ។ 
  

រូបភាពពីលោក ឌុក ដេត ចុងភៅនៅភោជនីយដ្ឋានសួនមេអំបៅ ខេត្តសៀមរាប
 
លោក ឌុក ដេត បានប្រាប់សារព័ត៌មានថ្មីៗថា៖«ការចូលរួមនេះតាមរយៈក្រសួងវប្បធម៌ ដោយសារកន្លងមកខ្ញុំធ្លាប់ទទួលបានជ័យលាភីលេខ១​ លើវិញ្ញាសាធ្វើហហ្មុករបស់ក្រសួងវប្បធម៌ ទើបខាងក្រសួងអញ្ជើញឱ្យខ្ញុំទៅចូលរួមតំណាងឱ្យកម្ពុជា»។ ចំណែកឯ ចុងភៅតំណាងប្រទេសចំនួន៨ទៀត មានម៉ាឡេស៊ី,មីយ៉ាន់ម៉ា,វៀតណាម,ឡាវ,ឥណ្ឌូណេស៊ី,ព្រុយណេ,ថៃ និងហ្វីលីពីន។ ក្រៅពីបង្ហាញម្ហូបអាហារប្រពៃណី សិក្ខាសាលានេះ ក៏ផ្ដល់ឱកាសឱ្យ លោក ដេត អាចបង្ហាញពីផលិតផលអត្តសញ្ញាណ និងវប្បធម៌ខ្មែរ និងរៀនសូត្រត្រឡប់មកវិញផងដែរ៕
 

Tag:
 នំបញ្ចុកសម្លប្រហើរ
© រក្សាសិទ្ធិដោយ thmeythmey.com