អន្តរជាតិ
តៃវ៉ាន់ ចេញការណែនាំអំពីរបៀបការកំណត់អត្តសញ្ញាណទាហានចិន
14, Jun 2023 , 9:29 am        
រូបភាព
យោធាតៃវ៉ាន់ក្នុងសមយុទ្ធមួយនាពេលកន្លងមក។ រូបថត AFP
យោធាតៃវ៉ាន់ក្នុងសមយុទ្ធមួយនាពេលកន្លងមក។ រូបថត AFP
យោធាតៃវ៉ាន់នាថ្ងៃទី១៣ ខែមិថុនា បានចេញផ្សាយសៀវភៅណែនាំការពារជនស៊ីវិលដែលត្រូវបាន​ធ្វើ​បច្ចុប្បន្នភាពជាលើកដំបូង។ សៀវភៅថ្មីនេះ រួមបញ្ចូលផ្នែកមួយអំពីរបៀបសម្គាល់ភាព​ខុស​គ្នា​រវាង​ទាហានចិន និងតៃវ៉ាន់ដោយផ្អែកតាមឯកសណ្ឋាន ការក្លែងបន្លំ និងនិមិត្តសញ្ញា។

តៃវ៉ាន់បានបង្ហាញសៀវភៅណែនាំសម្រាប់ការការពារជនស៊ីវិលពីការវាយប្រហារចំពេលមានភាពតានតឹងជាមួយទីក្រុងប៉េកាំង។ សៀវភៅនេះ រៀបរាប់លម្អិតអំពីរបៀបស្វែងរកជម្រកការពារពីគ្រាប់បែក ការផ្គត់ផ្គង់ទឹក និងអាហារតាមរយៈកម្មវិធីទូរស័ព្ទដៃទំនើបក៏ដូចជាការណែនាំសម្រាប់រៀបចំឧបករណ៍ ជំនួយសង្គ្រោះបន្ទាន់។
 
បើតាមក្រសួងការពារជាតិតៃវ៉ាន់ ពួកគេបានទទួលមតិកែលម្អឱ្យកាន់តែប្រសើរ​ឡើង​ពី​ដោយតាមសេណារីយ៉ូសង្គ្រាមកើតចេញពីជម្លោះនៅអ៊ុយក្រែន។ សៀវភៅនោះ ក៏មានបង្ហាញរូបភាពបុគ្គលិកផ្ដល់​សេវាកម្មតៃវ៉ាន់ និងទាហានពាក់ឯកសណ្ឋានយោធាចិន។ រូបភាពខ្លះបង្ហាញពីទាហាន​តៃវ៉ាន់​មាន​ស្នាម​ញញឹម ចំណែក​ទាហាន​ចិនមានមាត់សំយ៉ុងចុះ និង​បញ្ចេញ​ទឹក​មុខ​មាំ។ 
 
«តាមពិតវាពិបាកណាស់ក្នុងការបែងចែកពួកគេ»។ នាយកទីភ្នាក់ងារកេណ្ឌកម្លាំងការពារលោក Shen Wei-chih ប្រាប់អ្នកយកព័ត៌មាននៅក្រសួងការពារជាតិបែបនេះ។
 
បុគ្គលិកសង្គ្រោះបន្ទាន់របស់តៃវ៉ាន់ ប៉ូលិស និងអ្នកឆ្លើយតបដំបូង ក៏ត្រូវបានបង្ហាញនៅក្នុង​សៀវភៅ​ណែនាំថ្មីដែរ។ បើតាមលោក Shen ទីភ្នាក់ងាររបស់លោកកំពុងធ្វើការលើ​ការបកប្រែ​ជា​ភាសាអ​ង់​គ្លេស​ផងដែរ៕
 
 
 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com