ជាតិ
សង្គមជាតិ
អ្នកកាសែតកម្ពុជា ១៤រូប ធ្វើទស្សនកិច្ច៦ថ្ងៃ នៅខេត្តក្វាងស៊ីប្រទេសចិន
15, Jun 2023 , 3:19 pm        
រូបភាព
ភ្នំពេញ៖ អ្នកសារព័ត៌មានកម្ពុជា ចំនួន១៤រូប មកពីប្រមាណ១០ស្ថាប័ន​ ​មានទូរទស្សន៍ អនឡាញ កាសែត នឹងចូលរួមកម្មវិធី «អ្នកសារព័ត៌មានកម្ពុជា មើលខេត្តក្វាងស៊ី» ប្រទេសចិន រយៈពេល៦ថ្ងៃ  ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០២៣។  កម្មវិធីនេះ រៀបចំឡើងដោយ កាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily ។

 
ក្នុងអំឡុងកម្មវិធីនេះ អ្នកសារព័ត៌មាន នឹងទៅទស្សនកិច្ចទីក្រុងសំខាន់របស់ខេត្តក្វាងស៊ី ដូចជាទីក្រុង Nanning ទីក្រុង Qinzhou ទីក្រុង Liuzhou ទីក្រុង Guilin និងកន្លែងផ្សេង ទៀតជាបន្តបន្ទាប់ ដើម្បីចុះផ្សាយស្តីពីការតភ្ជាប់សកម្មភាព របស់ក្វាងស៊ី  ជាមួយប្រទេសអាស៊ាន និងការសងសង់គម្រោងច្រករបៀងទាំងផ្លូវគោក និង ផ្លូវទឹកថ្មីធំៗ នៅភាគខាងលិច។ ទន្ទឹមនឹង អ្នកសារព័ត៌មានកម្ពុជា នឹងមានឱកាស ទទួលបាបទពិសោធន៍បេតិកភណ្ឌវប្បធម៌អរូបី ស្រដៀងនឹងប្រទេសកម្ពុជា និងធ្វើបទសម្ភាសទីតាំងគំរូអភិវឌ្ឍន៍ ឧស្សាហកម្មជាដើម៕
 














© រក្សាសិទ្ធិដោយ thmeythmey.com