កីឡាអន្តរជាតិ
អន្តរជាតិ
អេស្ប៉ាញ លើកពាន Nations League ក្រោយឈ្នះក្រូអាស៊ីដោយប៉េណាល់ទី
19, Jun 2023 , 9:48 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្លាយជាជើងឯកពានរង្វាន់អឺរ៉ុប UEFA Nations League ឆ្នាំ២០២៣ តាមរយៈការយកឈ្នះក្រូអាស៊ីនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់កាត់សេចក្តីប៉េណាល់ទី ៥-៤។ អ៊ីតាលីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។



នាជំនួបវគ្គផ្តាច់ព្រ័ត្ររវាងអេស្ប៉ាញ និងក្រូអាស៊ីដែលធ្វើឡើងនៅកីឡដ្ឋាន De Kuip ប្រទេសហូឡង់ រាត្រីថ្ងៃទី១៨ ខែមិថុនា មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នានោះឡើយទាំងនៅក្នុងម៉ោងប្រកូត៩០នាទី និងម៉ោងបន្ថែម១៥នាទីពីរលើក។
 
ក្រុមទាំងពីរបានឈានដល់កាត់ទាល់បាល់កាត់សេចក្តីប៉េណាល់ទី ដោយការទាត់៦លើកដូចគ្នាអេស្ប៉ាញសម្រេចទីបាន៥គ្រាប់ ឯក្រូអាស៊ីធ្វើបានតែ៤គ្រាប់ប៉ុណ្ណោះ។
លទ្ធផលប៉េណាល់ទី៥-៤ បានជួយអេស្ប៉ាញក្រោមការដឹកនាំរបស់លោក Luis De La Fuente ក្លាយជាម្ចាស់ពាន Nations League ជាលើកដំបូង ក្នុងរដូវកាលទី៣ ចាប់តាំងពីពានអឺរ៉ុបនេះបង្កើតឡើងនៅឆ្នាំ២០១៨មក។
 
ដោយឡែកសម្រាប់ជំនួបដណ្តើមចំណាត់ថ្នាក់លេខ៣ អ៊ីតាលីបានយកឈ្នះម្ចាស់ផ្ទះហូឡង់ក្នុងលទ្ធផល ៣-២។
 
សហព័ន្ធកីឡាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានរៀបចំពាន Nations League នេះឡើយ នៅរដូវកាល២០១៨-១៩ ដោយព័រទុយហ្កាល់ជាម្ចាស់ជើងឯកដំបូងគេ មុនពេលបារាំងគ្រងជើងឯកបន្ទាប់នៅរដូវកាល ២០២០-២១។ Nations League អាក់ខានរៀបចំមួយឆ្នាំនៅរដូវកាល២០២១-២២ ដោយសារជំងឺកូវីដ-១៩ មុនចាប់ផ្តើមឡើងវិញនៅរដូវកាល ២០២២-២៣នេះ៕
 

Tag:
 Nations League
© រក្សាសិទ្ធិដោយ thmeythmey.com