កីឡាជាតិ
ជាតិ
ឈុត វ៉ាន់ថង៖ កុំយល់ច្រឡំ! ខ្ញុំមិនទាន់ចេញពីវិស័យប្រដាល់គុនខ្មែរទេ
19, Jun 2023 , 2:33 pm        
រូបភាព
កីឡាករ ឈុត វ៉ាន់ថង ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
កីឡាករ ឈុត វ៉ាន់ថង ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
ដោយ:
ម្ចាស់មេដាយមាសគុនខ្មែរ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កីឡាករ ឈុត វ៉ាន់ថង ឬគេស្គាល់ថា ឈុត សេរីវ៉ាន់ថង អះអាងថាខ្លួនមិនមានបំណងចាកចេញពីអាជីពជាអ្នកប្រដាល់គុនខ្មែឡើយ។ ការអះអាងរបស់ វ៉ាន់ថង ធ្វើឡើងក្រោយអ្នកគាំទ្រវិស័យកីឡាគុនខ្មែរមួយចំនួនយល់ច្រឡំ ព្រោះសំណេរមួយឃ្លារបស់គេនៅលើហ្វេសប៊ុក។

 
កីឡាករ ឈុត វ៉ាន់ថង បានបង្ហោះសំណេរខ្លីមួយ អមដោយរូបភាពមួយសន្លឹកកាន់បន្លែស្ពៃចង្កឹះនៅស្រុកកំណើត នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ដែលធ្វើឱ្យមានការយល់ត្រឡំ ចំពោះអនាគត់របស់គេ ក្នុងវិស័យកីឡាប្រដាល់។ 


កីឡាករគុនខ្មែរ រាហ៊ូមាស ឈុត វ៉ាន់ថង នាស្រុកកំណើតខេត្តបាត់ដំបង
 
សំណេរដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនយល់ច្រលំថា កីឡាកររហស្សនាមរាហ៊ូមាស ចាកចេញពីវិស័យប្រដាល់គុនខ្មែរ សរសេរថា៖«គ្រប់គ្រាន់ហើយ ចង់រស់ជាខ្លួនឯងតាមបែបធម្មជាតិ មានឬក្រតាមយថាកម្ម អនុស្សាវរីយ៍បន្សល់ទុកឱ្យបងប្អូនត្រឹមហ្នឹងចុះ»។
 
យ៉ាងណាជុំវិញមន្ទិលសង្ស័យនេះដែរ ម្ចាស់មេដាយមាសគុនខ្មែរមានដើមកំណើតនៅខេត្តបាត់ដំបង ប្រាប់សារព័ត៌មានថ្មីៗ តាមសារតេលេក្រាមនៅថ្ងៃទី១៩ ខែមិថុនា នេះថាខ្លួនមិនបានចាកចេញពីវិស័យប្រដាល់នេះទេ។
 
«អត់ទេ! ក្នុងន័យខ្ញុំបង្ហោះហ្នឹងអត់មានពាក្យណាថាឈប់ទេ គ្រាន់តែខ្ញុំចង់មានជីវិតស្រស់បំព្រងដូចធម្មជាតិ»។ ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ រៀបរាប់ដូច្នេះ មុនបន្ថែមថាសំណេរនោះគ្រាន់ចង់បញ្ជាក់ថា ខ្លួនចង់បានជីវិតឱ្យប្រសើរជាងមុន៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ឈុត វ៉ាន់ថង
© រក្សាសិទ្ធិដោយ thmeythmey.com