កីឡាជាតិ
ជាតិ
សូហ្វតិន្នីស៖ អបអរ! កម្ពុជាឈ្នះមេដាយសំរឹទ្ធ១ ក្នុងព្រឹត្តិការណ៍ NBI នៅកូរ៉េខាងត្បូង
19, Jun 2023 , 3:39 pm        
រូបភាព
កីឡាករសូហ្វតិន្នីសកម្ពុជា ចន ម៉ាដា(ឆ្វេង) និងកីឡាករ សាយ សុចិត្រា(ស្តាំ)។ រូបពីសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
កីឡាករសូហ្វតិន្នីសកម្ពុជា ចន ម៉ាដា(ឆ្វេង) និងកីឡាករ សាយ សុចិត្រា(ស្តាំ)។ រូបពីសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
ដោយ:
កីឡាករកីឡាសូហ្វតិន្នីសជម្រើសជាតិកម្ពុជា ចន ម៉ាដា និងសាយ សុចិត្រ្តា ដណ្តើមបានមេដាយសំរឹទ្ធ១ លើវិញ្ញាសាវាយគូបុរស ក្នុងការប្រកួតពានរង្វាន់ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023 នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។

 
គិតត្រឹមថ្ងៃទី១៩ ខែមិថុនា នេះអត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជា សម្រេចបានមេដាយសំរឹទ្ធ១ ខណៈការប្រកួតបន្ទាប់របស់កីឡាករ-កីឡាការិនីកម្ពុជានឹងត្រូវលេងលើវិញ្ញាសា វាយឯកត្តជន បុរស-នារី វាយក្រុម បុរស-នារី និងវិញ្ញាសាវាយចម្រុះ បុរស-នារី វគ្គ Consolation Match បន្តទៀតផងដែរ។
 
គួបញ្ជាក់ថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនប្រតិភូគ្រូបង្វឹក កីឡាករ និងកីឡាការិនី ៩រូបចូលរួមការប្រកួតកីឡាសូហ្វតិន្នីសពានរង្វាន់ NBI ដែលប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រទេសចំនួន ១៤ចូលរួមប្រកួតប្រជែង។ ប្រតិភូដឹកនាំដោយ លោក KIM GUN JUNG គ្រូបង្វឹក កីឡាករ ឌឹម សំសុជាភារុណ, ចន ម៉ាដា, សំ ចាន់កាប៊ី, សាយ សុចិត្រា, សយ សុធន់ និងកីឡាការិនី ហូរ ស្រីណុច, ឃី ម៉េងជួង និងកីឡាការិនី ឃន ចន្ទរ៉ូសិកា៕
 
 
 
 

Tag:
 កីឡាសូហ្វតិន្នីស
 NBI
© រក្សាសិទ្ធិដោយ thmeythmey.com