ជាតិ
CDC អនុម័តក្រុមហ៊ុន ចំនួន៦ បោះទុនចំនួន ១២៣លានដុល្លារ ​នៅកម្ពុជា
19, Jun 2023 , 6:09 pm        
រូបភាព
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តឱ្យក្រុមហ៊ុន ចំនួន៦ បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ កែច្នៃដំឡូងមី ផលិតឧបករណ៍បរិក្ខាពេទ្យ កែច្នៃម្ហូបអាហារ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតទុយោគ។ រោងចក្រទាំង៦នេះ បានបោះទុនវិនិយោគចំនួន ១២៣លានដុល្លារ និងផ្ដល់ឱកាសការងារជាង៤ពាន់ កន្លែង។



បើតាមCDC ក្រុមហ៊ុនទាំង៦នេះ រួមមាន ក្រុមហ៊ុន DONGFANG JUNMA CEMENT CO., LTD  នឹងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។
 
ក្រុមហ៊ុន TWPC INVESTMENT (CAMBODIA) CO., LTD” នឹងបង្កើតរោងចក្រកែច្នៃដំឡូងមី បោះទុនចំនួន ១០,៤ លានដុល្លារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។  ក្រុមហ៊ុននេះ អាចបង្កើតការងារបានចំនួន ៩៩កន្លែង។
 
ចំណែកឯ ក្រុមហ៊ុន WICKIMED (CAMBODIA) SUPPLY CO., LTD នឹងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យ ដែលមានទីតាំងនៅភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។  ក្រុមហ៊ុននេះ បោះទុនវិនិយោគប្រមាណ ៦,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។
 
ក្រុមហ៊ុន CMB & CHN CO., LTD កែច្នៃម្ហូបអាហារ បោះទុនប្រមាណ ៦,១ លានដុល្លារ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណ ៦,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។ ក្រុមហ៊ុន ELITE ENTERPRISE (CAMBODIA) CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២ ៧២៣កន្លែង។
 
ក្រុមហ៊ុន L T K J (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតទុយោគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៨៨កន្លែង> 
 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com