ជាតិ
សត្វត្រដក់តូចចំនួន១៧សម្បុក ត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃលំផាត់
22, Jun 2023 , 7:59 am        
រូបភាព
រូបភាពពី៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា
រូបភាពពី៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវសត្វព្រៃ នៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានរកឃើញសម្បុកសត្វត្រដក់តូចចំនួន១៧ និងញាស់បានកូន ២៧ក្បាល ស្ថិតក្នុងជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។



សត្វត្រដក់តូច កំពុងមានវត្តមាន នៅតាមតំបន់ការពារធម្មជាតិជាច្រើន ក្នុងប្រទេសកម្ពុជា។ ដោយឡែក អង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រទះឃើញសត្វត្រដក់តូចនេះ ចំនួន១៧សម្បុក ក្នុងនោះ១៦សម្បុកបានញាស់កូន២៧ក្បាល និង១សម្បុកទៀត មិនអាចញាស់កូនបាន។ 
  
រូបភាពពី៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា

បើតាម អង្គការជីវិតធម្មជាតិនៅកម្ពុជា  សម្បុកសត្វត្រដក់តូច ១សម្បុកដែលមិនអាចញាស់កូនបាននោះ មិនទាន់ដឹងមូលហេតុនៅឡើយទេ។ បន្ថែមពីនេះ សត្វត្រដក់តូចកសាងសម្បុកជាបណ្តុំ ឬបន្ទាយ អាចសម្គាល់ថាជាបន្ទាយពងកូនសត្វត្រដក់តូច នៅដែនជម្រកសត្វព្រៃលំផាត់ដែលធំជាងគេមានចំនួន៦សម្បុក។ 
 
ក្រៅពីនេះ ដែនជម្រកសត្វព្រៃលំផាត់ គឺជាទីជម្រកដ៏សំខាន់មួយដែលផ្តល់ការរស់រានរបស់សត្វត្រដក់តូចកំពុងរងគ្រោះជាលក្ខណសកល។ សូមបញ្ជាក់ដែរ អង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយក្រសួងបរិស្ថាន ដែលគាំទ្រពីអង្គការជីវិតសត្វស្លាបអន្តរជាតិ និង មរតកបៃតង ដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី កំពុងអនុវត្តគម្រោងឥណទានកាបូន ដើម្បីការពារព្រៃឈើ សត្វព្រៃ ជីវ:ចម្រុះ និងលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរ៕
 
 

Tag:
 សត្វត្រដក់
© រក្សាសិទ្ធិដោយ thmeythmey.com