ជាតិ
លោក មាស បូពៅ ជាបេក្ខជននាយករដ្ឋមន្ត្រី នៃបក្សកសិករ
24, Jun 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ លោក មាស បូពៅ ប្រធានគណបក្សកសិករ ត្រូវបានសមាជិកបក្សគាំទ្រឱ្យ ឈរជាបក្ខជននាយករដ្ឋមន្ត្រី ដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។

 
គណបក្សកសិករ ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ចំនួន៩៤នាក់ ក្នុងនោះមានស្រី៤០នាក់។ ចំពោះ មណ្ឌលឈរឈ្មោះ គឺមាន៨រាជធានី-ខេត្ត។ នាពេលបោះឆ្នោតខាងមុននេះ លោក មាស បូពៅ ឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ធំ នៅលេខរៀងទីមួយ។ 
 
ក្នុងដំណើរនយោបាយ លោក មាស បូពៅ កាលពីអំឡុងឆ្នាំ១៩៩៣ ធ្លាប់ជាសមាជិកបក្សប្រជាជនកម្ពុជា។ លុះដល់ឆ្នាំ១៩៩៨ លោកក៏ចូលរួមជាមួយបក្សកសិករប្រជាធិបតេយ្យសេរី។ នេះបើតាម លោក បូពៅ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទ ហើយបន្ថែមថា នៅឆ្នាំ២០០៣ បក្សកសិករប្រជាធិបតេយ្យសេរី ក៏បានប្ដួរឈ្មោះជាបក្ស កសិករ។ 
 
ក្រោយមក នៅឆ្នាំ២០០៨ លោក បូពៅ ក៏បានឡើងជាប្រធានបក្សកសិករ។ ប្រធានបក្សនេះ បានរៀន និងមានជំនាញការងារខាងវិស័យអាកាសចរណ៍៕ 
 
 
 

Tag:
 នយោបាយ
  បក្សកសិករ
© រក្សាសិទ្ធិដោយ thmeythmey.com