ជាតិ
ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលភាសាចិន ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ
25, Jun 2023 , 3:29 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបភាពពី៖ ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបភាពពី៖ ក្រសួងទេសចរណ៍។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្ដុះបណ្ដាលភាសាចិនកម្រិតមូលដ្ឋាន ក្នុងវិស័យទេសចរណ៍ដោយឥតបង់ថ្លៃ។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ចាប់ផ្ដើមពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសផ្ដល់នូវជំនាញភាសាចិន សម្រាប់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនដែលមានបំណងអភិវឌ្ឍសមត្តភាព។



វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​ស្របតាម​ស្ដង់ដារ ព្រមទាំង​មានការ​បង្រៀន​ដោយ​គ្រូ​បរទេសមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ទៀតផង​។ សិក្ខាកាម​ដែល​បាន​សិក្សា​​ក្នង​ការវាយតម្លៃ​បញ្ចប់​វគ្គ​សិក្សា នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា ដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍។ លើសពីនេះ វគ្គបណ្តុះបណ្តាលខាងលើ នឹងចាប់ផ្តើមសិក្សារៀងរាល់ថ្ងៃអង្គារ និងថៃ្ងព្រហស្បតិ៍។
 
ជាមួយគ្នានេះ នាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅតែបន្តបើកវគ្គបណ្ដុះបណ្ដាល ជំនាញទេសចរណ៍ និងវគ្គបណ្ដុះបណ្ដាលជំនាញថ្មីៗ តាមប្រព័ន្ធអនឡាញ ដែលជាឱកាសល្អសម្រាប់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍។ លើសពីនេះ វគ្គបណ្តុះបណ្តាលខាងលើ នឹងចាប់ផ្តើមសិក្សារៀងរាល់ថ្ងៃអង្គារ និងថៃ្ងព្រហស្បតិ៍។
 
សូមជម្រាបថា សម្រាប់យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានចំណាប់អារម្មណ៍ក្នុងវគ្គបណ្ដុះបណ្ដាលនេះ អាចចុះឈ្មោះចូលរៀនបានតាមគេហទំព័រ https://www.tptd.org ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ ០១៥ ៥១១ ១១៦/ ០៧៨ ៨៩៩ ៩១៩រាល់ម៉ោងធ្វើការ ៕
 
 

Tag:
 ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com