ជាតិ
អ្នកកាសែតជាង៧០នាក់ពីកម្ពុជានិង៥ប្រទេសទៀត ចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ​មេគង្គ-ឡានឆាង
28, Jun 2023 , 10:02 am        
រូបភាព
ប៉េកាំង​​៖ អ្នកសារព័ត៌មាន និងអ្នកតំណាងស្ថានីយទូរទស្សន៍ កាសែតបោះពុម្ព អនឡាញ ប្រមាណ៧០នាក់ នៃប្រទេសចំនួន៦ ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ មេគង្គ-ឡានឆាងប្រចាំឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុង​ចំណោមវត្តមានអ្នកសារព័ត៌មាន ដែលចូលរួមកិច្ចប្រជុំកំពូលនេះ​ គឺមាន១០នាក់មកពី​កម្ពុជា​។

 
កិច្ចប្រជុំនេះ ត្រូវធ្វើឡើងក្រោមវត្តមានលោក Li Shulei សមាជិកនៃការិយាល័យ​នយោ​បាយ​នៃគណៈកម្មាធិការ និងជាលេខាធិការដ្ឋានបក្សកុំមុយនីស្តចិន(CPC) នា​ថ្ងៃទី​២៧​មិថុនា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ ក្រៅពីមានវត្តមាន​សារព័ត៌មាន​កម្ពុជា​ចំនួន១០រូប ក៏មានវត្តមានអ្នកសារព័ត៌មាន ថៃចំនួន១០រូប, វៀតណាម១២រូប, ឡាវ១២រូប, មីយ៉ាន់ម៉ា​១១រូប និងអ្នកសារព័ត៌មានប្រទេសចិនប្រមាណ២០រូបចូលរួម​ដែរ។ 
 

អ្នកសារព័ត៌មានកម្ពុជាចំនួន១០រូប​ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នៅទិក្រុងប៉េកាំង​ប្រទេសចិន។ 

កិច្ចប្រជុំនេះ បានពិភាក្សាគ្នាយ៉ាងផុសផុលលើប្រធានបទ លើកកម្ពស់ចំណងមិត្តភាព​ប្រជា​​ជន​និងប្រជាជន ដើម្បីចែករំលែកកាន់តែប្រសើរនៅពេលអនាគត, ការស្តា​រ​សេដ្ឋកិច្ច​ឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងការផ្លាស់ប្តូរ និងចែករំលែកគ្នា​នូវប្រព័ន្ធផ្សព្វផ្សាយ​ក្នុងអនុតំបន់មេគង្គ-ឡានឆាង៕
 

លោក Li Shulei សមាជិកនៃការិយាល័យ​នយោ​បាយ​នៃគណៈកម្មាធិការ និងជាលេខាធិការដ្ឋានបក្សកុំមុយនីស្តចិន(CPC) កំពុងថ្លែងក្នុងកិច្ចប្រជុំកំពូលកំពូលនៃកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ មេគង្គ-ឡានឆាងប្រចាំឆ្នាំ២០២៣





Tag:
 មេគង្គ-ឡានឆាង
  សារព័ត៌មាន
  ប្រព័ន្ធផ្សព្វផ្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com