ជាតិ
បោះឆ្នោត
នយោបាយជាតិ
អ្នកនាំពាក្យ៖ បក្សនីមួយៗ អាចហែឃោសនាទ្រង់ទ្រាយធំ បាន៤លើក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
× ភ្នំពេញ៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺមានរយៈពេល២១ថ្ងៃ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អនុញ្ញាតឱ្យបណ្ដាបក្សនីមួយៗ ចេញឃោសនា ទ្រង់ទ្រាយធំបានចំនួន៤លើក។
ការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ខែកក្កដា ដល់២១ខែកក្កដា។ ចំពោះការហែក្បួនឃោសនាទ្រង់ទ្រាយធំ គឺមិនរាប់បញ្ចូលការដើរចែកខិតិប័ណ្ណតាមផ្ទះ និងការជួបប្រជុំតាមការិយាល័យបក្សឡើយ។
ទម្រង់ដែលចាត់ទុកជាការហែក្បួនឃោសនាទ្រង់ទ្រាយធំ មាន៣ទម្រង់។ ទីមួយ មានអ្នកនាំទ្រ និងសមាជិកបក្ស ដើរហែចាប់ពី២០នាក់ឡើងទៅ អមដោយឃោសនស័ព្ទ(មេក្រូ) រួមទាំងមានការចាក់ភ្លេងឬប្រគំតន្ត្រី។ ទីពីរ អ្នកគាំទ្របក្ស ហែដោយរថយន្តពីរគ្រឿង រួមនឹងម៉ូតូ១០គ្រឿង។ ទីបី ការហែមានទោចក្រយានលើសពី២០គ្រឿង។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា ហើយបន្ថែមថា តាមដងទន្លេ ទូកឬកាណូត ដែលបានចូលរួមហែបក្សចាប់ពីចំនួនពីរទូកឡើងទៅ ក៏ត្រូវរាប់ចូលជាការហែទ្រង់ទ្រាយធំដូចគ្នា៕
Tag:
បោះឆ្នោត
ឃោសនា
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com