ជាតិ
សាំងធម្មតា ធ្លាក់ថ្លៃ ៥០រៀល តែប្រេងម៉ាស៊ូតនៅតម្លៃថេរ
01, Jul 2023 , 3:20 pm        
រូបភាព
ភ្នំពេញ៖ ប្រេងសាំងធម្មតា ធ្លាក់ចុះ៥០រៀលនៅសល់តម្លៃ ៤ ១៥០រៀល ក្នុងមួយលីត្រ ដែលគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី ១០ ខែកក្កដា។

 
 
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី ១០ ខែកក្កដា តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា នឹងត្រូវលក់ ៤ ១៥០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា ឯងម៉ាស៊ូត ដោយរក្សាតម្លៃថេរត្រឹម ៣ ៩៥០រៀល ក្នុងមួយលីត្រ។ តម្លៃសាំងធម្មតានេះ បានធ្លាក់ចុះ ៥០រៀល ធៀបនឹងរយៈ ១០ថ្ងៃមុន ដែលសាំងធម្មតាមានតម្លៃ  ៤ ២០០រៀល និងម៉ាស៊ូតមានតម្លៃ ៣ ៩៥០រៀល។
 
ក្នុងសេចក្តីជូនដំណឹងដដែល ក្រសួងពាណិជ្ជកម្ម ក៏បានពន្យល់ដែរថា ក្រសួងមិនមែនជាអ្នកកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជានោះទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង ឬចុះតាមទីផ្សារប្រេងអន្តរជាតិ ហើយយកមកគណនាជូនសាធារណជនប៉ុណ្ណោះ។ ក្រសួងពាណិជ្ជកម្ម ក្រើនរំលឹកដល់គ្រប់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវប្រតិបត្តិតម្លៃតាមសេចក្ដីជូនដំណឹងជាចាំបាច់៕
 
 

Tag:
 ThmeyThmey
  ប្រេងសាំង
© រក្សាសិទ្ធិដោយ thmeythmey.com