ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ុន ជឹម៖ ធុញទ្រាន់នយោបាយលាបពណ៌ គណបក្សឯកភាពជាតិខ្មែរជាជម្រើសដ៏ល្អ
03, Jul 2023 , 3:19 pm        
រូបភាព
ដោយ គឹម មករា និង ងាវ ចាន់ក្រឹស្នា

លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ដោយលោកបានបង្ហាញពីគោលនយោបាយអាទិភាពរបស់គណបក្ស គឺកម្ចាត់អំពើពុករលួយ និងលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងសង្គម។

 
 
ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ លោក អ៊ុន ជឹម ដែលជាអតីតព្រះសង្ឃមកពីសហរដ្ឋអាម៉េរិក និងមានបទពិសោធន៍បម្រើការនៅអង្គការក្រៅរដ្ឋាភិបាល បានបញ្ជាក់ថា អំពើពុករលួយ និងគ្រឿងញៀន ជាបញ្ហាដ៏ធំដែលរាំងស្ទះដល់ការអភិវឌ្ឍសង្គម។ 
 
បើជាប់ឆ្នោតដឹកនាំប្រទេស គណបក្សឯកភាពជាតិខ្មែររបស់លោក អ៊ុន ជឹម សន្យា ដំឡើងបៀវត្សមន្ត្រីរាជការឱ្យឡើងដល់ចាប់ពី២,៥លានរៀលក្នុងខែ ហើយកម្មករ ឡើងដល់យ៉ាងហោចណាស់១,៥លានរៀល។ លោកថា ពលរដ្ឋដែលធុញទ្រាន់នឹងនយោបាយលាបពណ៌ គណបក្សរបស់លោកគឺជាជម្រើសដ៏ល្អ ពីព្រោះបក្សលោកអាចចាប់ដៃជាមួយគណបក្សទាំងអស់ដើម្បីផលប្រយោជន៍ជាតិ។
 
សម្រាប់អណត្តិទី៧ខាងមុខនេះ គណបក្សឯកភាពជាតិខ្មែរស្ថិតនៅលេខរៀងទី១៤នៃសន្លឹកឆ្នោត ដោយមានបេក្ខជនចូលរួមប្រកួតប្រជែងទូទាំងប្រទេស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com